រុស្ស៊ី - អាម៉េរិកពិភាក្សាគ្នាអំពីវិធានការដាក់ទណ្ឌកម្ម

(VOVWORLD) -កាលពីថ្ងៃទី ២៦ ខែមិថុនា រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Alexander Novak បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុ អាមេរិក លោក Steven Mnuchin អំពីបញ្ហាថាមពលនិងវិធានការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោន លោក Novak បាន ឲ្យដឹងថាភាគីទាំងពីរបានជួបប្រជុំគ្នានិងពិភាក្សាទៅវិញទៅមកអំពីបញ្ហាថាមពលនិងបញ្ហាផ្សេងៗទៀតក្នុងនោះមានបញ្ហាទាក់ទងនឹងការដាក់ទណ្ឌកម្មលើ ប្រទេសរុស្ស៊ីរបស់អាមេរិក។ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោក Rick Perry បានឲ្យដឹងថាលោកនឹងបង្កលក្ខណៈអំណោយផលក្នុងកិច្ចសន្ទនា និងកសាង ទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ហើយលោកក៏បានបង្ហាញនូវទំនុកទុកចិត្តថា ភាគីទាំងពីរគប្បីមានកិច្ចពិភាក្សាលើខ្លឹមសារជាស្នូលនិងស្វែងរកបាននូវមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ