រុស្ស៊ីកាត់ផ្តាច់បណ្តាញអ៊ីនធឺណែតនៅឧបទ្វីប Crimea ដោយមូលហេតុសន្តិសុខ

រុស្ស៊ីកាត់ផ្តាច់បណ្តាញអ៊ីនធឺណែតនៅឧបទ្វីប Crimea ដោយមូលហេតុសន្តិសុខ - ảnh 1
រុស្ស៊ីកាត់ផ្តាច់បណ្តាញអ៊ីនធឺណែតនៅឧបទ្វីប Crimea ដោយមូលហេតុសន្តិសុខ (VNA)


(VOVworld) – នាថ្ងៃទី ១២ សីហា សមាជិកនៃគណៈកម្មាធិការការពារជាតិនិង
សន្តិសុខចំណុះក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី  Olga Kovitidi បាន
ប្រកាសថា៖ បណ្តាញអ៊ីនធឺណែតត្រូវបានកាត់ផ្តាច់នៅប៉េកខាងជើងឧបទ្វីប
Crimea ដោយមូលហេតុសន្តិសុខ។ រុស្ស៊ីទើបនឹងចោទប្រកាន់អ៊ុយក្រែនឈរនៅ
 ខាងក្រោមឧបាយកលវាយប្រហារទៅលើមូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ
នៅឧបទ្វីប Crimea នាចុងសប្តាហ៍កន្លងទៅ។ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ីបាន
 បំផ្លាញចោលបណ្ដាការវាយប្រហារភេរវកម្មនៅ Crimea ដែលកំលាំងចារកម្មកង
ទ័ពអ៊ុយក្រែនដំណើរការ។ នាថ្ងៃទី ១១ សីហា ក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី
 បានដំណើរកិច្ចប្រជុំក្រោមការធ្វើជាអធិបតីរបស់ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin ដើម្បីពិភាក្សាអំពីវិធានាករណ៍រឹតបង្តឹងសន្តិសុខនិងការ
ប្រឆាំង ភេរវកម្ម ការពារប្រជាពលរដ្ឋនិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរបស់
 Crimea។ រុស្ស៊ី កំពុងពិនិត្យមើលរាល់វិធីសាស្ត្រតបតនឹងឧបាយកលភេរវកម្ម
នៅតំបន់នេះ ដែលរុស្ស៊ីចាត់ទុកទាក់ទិនដល់ចារកម្មអ៊ុយក្រែន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ