រុស្ស៊ីកំពុងត្រៀមរៀបចំផែនការជម្លៀសពលរដ្ឋខ្លួនប្រជាពលរដ្ឋរបស់ខ្លួនចេញពីស៊ីរី

(VOVworld) – នាថ្ងៃទី ១៣ ធ្នូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Mikhail
Bogdanov បានឲ្យដឹងថា៖ រុស្ស៊ីកំពុងត្រៀមរៀបចំផែនការជម្លៀស​​ពល​រដ្ឋ​​​ខ្លួន
ប្រជាពល រដ្ឋរបស់ខ្លួនចេញពីស៊ីរី ក្នុងកាលៈទេសៈ សភាពការណ៍អំពើហឹង្សានៅ
ស៊ីរី ប្រព្រឹត្តទៅដ៏ស្មុកស្មាញ ពីមួយថ្ងៃទៅមួយថ្ងៃ។ នាថ្ងៃដ៏ដែល អ្នកនាំពាក្យក្រសួង
ការបរទេសប៉ាគីស្ថានបានប្រកាសថា៖  Islamabad បានកោះហៅមន្ត្រីការទូតនានា
ប្រចាំនៅស៊ីរីវិលត្រឡប់មកប្រទេសវិញ ហើយអំពាវនាវបណ្ដាភាគីទាក់ទិនដោះ
ស្រាយវិប័ត្តនយោបាយយ៉ាងឆាប់ៗដោយសន្តិវិធី។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត
នាថ្ងៃទី ១៣ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hung Lei បានអះអាងថា៖ ប៉េកាំងត្រៀមខ្លួនជាស្រេចរក្សាការទាក់ទងនិងផ្លាស់ប្តូរព័ត៌មានជាមួយបណ្ដា
ភាគីទាក់ទិននៅស៊ីរី។ លោក Hung Lei ក៏បានអំពាវនាវសហគមន៍អន្តរជាតិត្រូវ
ដើរតួនាទីសកម្មនិងមានលក្ខណៈស្ថបនាសំដៅជួយឧបត្ថម្ភប្រជាជនស៊ីរីទទួល
បានគោលដៅសន្តិភាពមួយក្នុងដំណើរផ្ទេប្តូរនយោបាយនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ