រុស្ស៊ី​កោះហៅឯកអគ្គរដ្ឋទូតអាមេរិក អង់គ្លេស និងកាណាដា ដើម្បីប្រឆាំងជំទាស់​នឹងការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង

(VOVWORLD) - នាថ្ងៃទី១៨ ខែមេសា ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក អង់គ្លេស និងកាណាដា ដើម្បីប្រឆាំងជំទាស់នឹងសកម្មភាពដែលក្រុងម៉ូស្គូចាត់ទុកថា “បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី”។
រុស្ស៊ី​កោះហៅឯកអគ្គរដ្ឋទូតអាមេរិក អង់គ្លេស និងកាណាដា ដើម្បីប្រឆាំងជំទាស់​នឹងការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova។ (រូបថត៖ TASS/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា  បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា មកកាន់ទីស្នាក់ការរបស់ក្រសួងនេះ ពាក់ព័ន្ធនឹង “ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី និងមានសកម្មភាពមិនសមស្របនឹងសន្ធិសញ្ញាការទូត" បន្ទាប់ពីប្រទេសទាំងនេះបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការសម្រេចចិត្តមួយចំនួនរបស់ទីក្រុងម៉ូស្គូ ទាក់ទងនឹងឥស្សរជនប្រឆាំង។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានរិះគន់សេចក្តីថ្លែងការណ៍របស់ប្រទេសទាំងបី ហើយបានចាត់ទុក នេះជាទង្វើជ្រៀតជ្រែកដោយផ្ទាល់ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ