រុស្ស៊ី-គុយបាវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី

រុស្ស៊ី-គុយបាវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
រុស្ស៊ី-គុយបាវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី (Image: Vietnam+)


(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅគុយបា នាថ្ងៃទី ២៩ មេសា រដ្ឋមន្ត្រីការ
បរទេសរុស្ស៊ី លោក  Sergei Lavrov និងប្រធានរដ្ឋគុយបា លោក Raul Castro បានអះអាងនូវការប្តេជ្ញាជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់
វិស័យ ក៏ដូចជា ការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ មុននោះ​ក្នុងការ
ចរចារ ជាមួយសមភាគីគុយបា លោក​ Bruno Rodriguez រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក​Lavrov បានថ្លែងអំណរគុណចំពោះការគាំទ្រមុនក៏ដូចជាក្រោយរបស់
គុយបាចំពោះ រុស្ស៊ីក្នុងវិបត្តិនៅអ៊ុយក្រែន។ រុស្ស៊ីក៏បានអះអាងថា៖ បណ្ដា
បទដាក់ទណ្ឌកម្មដែលសហភាពអឺរ៉ុបនិងអាមេរិកទើបនឹងនាំចេញចំពោះប្រទេស
នេះដែលទាក់ទិនដល់វិបត្តិ នៅអ៊ុយក្រែនគឺសំដៅទម្លាក់កំហុសទៅលើរុស្ស៊ី។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសគុយបាបានបដិសេធរាល់បទដាក់ទណ្ឌកម្មរបស់
លោកខាងលិចចំពោះរុស្ស៊ី ហើយចាត់ទុកថាការដែលអង្គការសន្ធិសញ្ញាអាត្លង់
ទិកខាងជើងកំពុងស្វែងរកវិធានការបើកទូលាយព្រំដែនជិតនឹងរុស្ស៊ីគឺជាការ
គំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខនិងសន្តិភាពអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ