រុស្ស៊ីចង់ឲ្យអាមេរិកសហការដោយមានប្រសិទ្ធិភាពជាងក្នុងការប្រឆាំងភេរវកម្ម

រុស្ស៊ីចង់ឲ្យអាមេរិកសហការដោយមានប្រសិទ្ធិភាពជាងក្នុងការប្រឆាំងភេរវកម្ម - ảnh 1
រុស្ស៊ីចង់ឲ្យអាមេរិកសហការដោយមានប្រសិទ្ធិភាពជាងក្នុងការប្រឆាំងភេរវកម្ម


(VOVworld)-រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចាត់ទុកថា រុស្ស៊ី
និងអាមេរិក អាចសហការដោយមានប្រសិទ្ធិភាពជាងក្នុងការប្រឆាំងនឹងភេរវកម្ម ក្នុងនោះមានទាំងក្រុមភេរវកម្មនៅស៊ីរី។ នាថ្ងៃទី៣០តុលា ថ្លែងមតិបន្ទាប់ពីសន្និ
សីទអន្តរជាតិ ស្តីពីវិបត្តិស៊ីរីនៅរដ្ឋធានី Vienna របស់អូទ្រីស លោក Lavrov បាន
លើកច្បាស់ថា តាំងពីដើមយុទ្ធនាការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើ
ពួកឧទ្ទាម IS នៅស៊ីរីមក រុស្ស៊ីធ្លាប់ស្នើរអាមេរិករួមសហការ ប៉ុន្តែអាមេរិកគ្រាន់តែ ព្រមព្រៀងលើយន្តការជៀសវាងរាល់ការប៉ះទង្គិចចៃដន្យប៉ុណ្ណោះ។ លោក Lavrov
បានសង្កត់ធ្ងន់ថា រុស្ស៊ីនិងអាមេរិកសុទ្ធតែមានសត្រូវរួម ហើយត្រូវខិតខំ ប្រឹង
ប្រែងដើម្បីសត្រូវនោះមិនអាចដណ្តើមសិទ្ធិអំណាចបាននៅស៊ីរីឬនៅប្រ ទេសដទៃ
ណាមួយឡើយ។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានប្រកាស ថា ទោះបីជា
បញ្ហាខ្វែងគំនិតរវាងរុស្ស៊ីនិងអាមេរិកគឺជោគវាសនារបស់ប្រធានាធិប តីស៊ី​លោក
Bashar Al Assad ពុំទាន់បានដោះស្រាយក៏ដោយ ប៉ុន្តែរុស្ស៊ីជឿជាក់ ថា​បញ្ហានេះ​មានតែប្រជាជនស៊ីរីដោះស្រាយផ្ទាល់តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ