រុស្ស៊ីចាត់ទុកថាអ៊ុយក្រែនគេចមុខចំពោះការជួបសន្ទនាផ្ទាល់ជាមួយភាគខាងកើត

រុស្ស៊ីចាត់ទុកថាអ៊ុយក្រែនគេចមុខចំពោះការជួបសន្ទនាផ្ទាល់ជាមួយភាគខាងកើត - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov
(រូបថតៈ AFP)

(VOVworld)-នាថ្ងៃទី២៦មករារដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាន
មានជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក John Kerry និង
តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិង កិច្ចការបរទេស
នៃសហភាពអឺរ៉ុប (EU) លោកស្រីFederica Mogherini អំពីភាពតាន​តឹងកំពុង
កើនឡើងនៅភាគអាគ្នេយ៍អ៊ុយក្រែន។ លោក Sergei Lavrov បាន ចាត់ទុកថា សភាពការណ៍នេះគឺដោយសារគោលនយោបាយគេចមុខជំនួប សន្ទនាផ្ទាល់
ជាមួយ Donetsk និង Lugansk អំពីការអនុវត្តកិច្ចព្រមព្រៀងក្រុង Minsk ។ រដ្ឋ
មន្ត្រីបរទេសរុស្ស៊ីអំពាវនាវឲ្យអាមេរិកនិង EU បង្កសម្ពាធដោយ ទាមទាររដ្ឋ
អំណាចអ៊ុយក្រែនបោះបងចោលផែនការប្រើអំពើហឹង្សានិងចាប់ផ្តើមដំណើរ
ការនយោបាយដើម្បីដោះស្រាយវិបត្តិ។

        ក្នុងជំនួបនេះ ទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកសុទ្ធតែគាំទ្រការ បញ្ចប់ភ្លាមួយរំពេចការបាញ់កាំភ្លើងធំនៅ Donbas ព្រមទាំង អះអាងថា រុស្ស៊ី
និងអាមេរិកសុទ្ធតែត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដោះស្រាយ វិបត្តិនៅអ៊ុយ
ក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ