រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនថាមិនចង់ចរចានោះឡើយ

(VOVWORLD) - យោងតាមរដ្ឋមន្ត្រីការបរទេសលោក Lavrov អ៊ុយក្រែនបានច្រានចោល ដំណើរការចរចា ដែលកាត់បន្ថយឱកាសនៃការដោះស្រាយជម្លោះដោយមធ្យោបាយ ការទូត។ ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីបានប្រកាសថា គេត្រៀមខ្លួនជាស្រេចធ្វើការចរចាជាមួយអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះបច្ចុប្បន្ន។

រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនថាមិនចង់ចរចានោះឡើយ - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។ (រូបថត៖ AFP/TTXVN)
កាលពីថ្ងៃទី៦ ខែមិថុនា ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងសន្និសីទ សារព័ត៌មានស្តីពីបញ្ហាអន្តរជាតិបច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់អ៊ុយក្រែនថា មិនចង់ចរចាដើម្បីដោះស្រាយស្ថានភាពជម្លោះបច្ចុប្បន្ន នោះឡើយ។ យោងតាមរដ្ឋមន្ត្រីការបរទេសលោក Lavrov អ៊ុយក្រែនបានច្រានចោល ដំណើរការចរចា ដែលកាត់បន្ថយឱកាសនៃការដោះស្រាយជម្លោះដោយមធ្យោបាយការទូត។ ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីបានប្រកាសថា គេត្រៀមខ្លួនជាស្រេចធ្វើការចរចាជាមួយអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះបច្ចុប្បន្ន។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ រដ្ឋមន្ត្រីការបរទេស លោក Lavrov បានឲ្យដឹងថា គណៈប្រតិភូមន្ត្រីរុស្ស៊ីបានមកដល់ប្រទេសទួរគីនៅថ្ងៃទី ៧ ខែមិថុនា ដើម្បី ពិភាក្សាអំពីបញ្ហាទាក់ទងនឹងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ មុននោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៣ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចស្វែងរកមធ្យោបាយដឹក ជញ្ជូនគ្រាប់ធញ្ញជាតិដែលជាប់គាំងនៅតាមកំពង់ផែនានារបស់អ៊ុយក្រែន ហើយ ទាមទារឲ្យលោកខាងលិចដកទណ្ឌកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ