រុស្ស៊ីចោទប្រកាសន់ទួរគីគាំទ្រ IS ប្រកបដោយសម្ងាត់

រុស្ស៊ីចោទប្រកាសន់ទួរគីគាំទ្រ IS  ប្រកបដោយសម្ងាត់ - ảnh 1
រុស្ស៊ីចោទប្រកាសន់ទួរគីគាំទ្រ IS ប្រកបដោយសម្ងាត់ (Image: VNA)


(VOVworld) – ក្នុងសំបុត្រផ្ញើរមកអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon
ដែល ត្រូវបានប្រកាសនាថ្ងៃទី ២៥ ឧសភា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប.
លោក Vitaly Churkin បានចោទប្រកាន់ទួរគីផ្គត់ផ្គង់វត្ថុធាតុផ្ទុះសំរាប់អង្គការ
រដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. បានឲ្យដឹងថា៖
បណ្ដាអ្នកជំនាញការបានវិភាគ ជាតិគីមីនៃវត្ថុធាតុផ្ទុះដែលប្រមូលពី IS នៅ
ទីក្រុង Tikrit របស់អ៊ីរ៉ាក់និងទីក្រុង Kobani របស់ស៊ីរីសុទ្ធតែមានប្រភពដើមពី
ទួរគី។ ទន្ទឹមនឹងនោះ លោក Churkin ក៏បានចោទប្រកាន់ ក្រុមហ៊ុនរបស់ទួរគី
ចំនួន ៥ ដែលបានផ្គត់ផ្គង់សំរាប់ IS ជាតិគីមីដើម្បីបង្កើតវត្ថុធាតុផ្ទុះ។ ម៉ូស្គូ
បានចាត់ទុកដែរថា៖ Ankara​ មានគោលដៅចូលរួមក្នុងសកម្មភាពរបស់ IS
តាមរយៈ ការបង្កើតឱកាសសំរាប់អង្គការភេរវកម្មនេះកម្មសិទ្ធិគ្រឿងផ្សំឧប
ករផ្ទុះដែលត្រូវបានប្រើប្រាស់ក្នុងបណ្ដាការវាយប្រហារភេរវកម្ម។ ប៉ុន្តែ ក្រសួង
ការបរទេសទួរគីបានបដិសេធរាល់ ការចោទប្រកាន់ពោលខាងលើ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ