រុស្ស៊ីជឿជាក់លើសមត្ថភាពក្នុងការដោះស្រាយអស្ថិរភាពរបស់កាហ្សាក់ស្ថាន​

(VOVWORLD) - នាថ្ងៃទី ៧ ខែមករា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko បានបង្ហាញពីទំនុកចិត្ត លើសមត្ថភាពក្នុងការដោះស្រាយអស្ថិរភាពរបស់កាហ្សាក់ស្ថាននាបច្ចុប្បន្ន។
រុស្ស៊ីជឿជាក់លើសមត្ថភាពក្នុងការដោះស្រាយអស្ថិរភាពរបស់កាហ្សាក់ស្ថាន​ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Brussels ប្រទេសបែលហ្ស៊ីក។ (រូបថត៖ AFP/TTXVN)

អនុរដ្ឋមន្ត្រីលោក Alexander Grushko បានអះអាងថា រុស្ស៊ី និងបណ្តាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(CSTO) បានគាំទ្រយ៉ាងពេញទំហឹងដល់កាហ្សាក់ស្ថាន ហើយចាត់ទុកថានេះជាកិច្ចការរឿងដែលសម្ព័ន្ធមិត្តត្រូវតែធ្វើ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  នៅថ្ងៃទី៦ និងទី៧ ខែមករា បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីនៃប្រទេសជាសមាជិក CSTO រួមទាំងប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអាស៊ីភាគកណ្តាលមួយនេះ។

បាតុកម្មនិងចលាចលហិង្សាបានកើនឡើងនៅតំបន់ជាច្រើន ក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីប្រឆាំងនឹងការដំឡើងថ្លៃឥន្ធនះជាតិ។ អស្ថិរភាពសន្តិសុខបានបង្ខំឱ្យលោកប្រធានាធិបតី Kassym Jomart Tokaev ប្រកាសភាពអាសន្ននៅក្នុងខេត្ត/ក្រុងធំៗជាច្រើន ហើយស្នើរសុំជំនួយពីប្រទេសជាសមាជិក CSTO ផងដែរ។ បន្ទាប់មក CSTO បានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពទៅកាន់ប្រទេសកាហ្សាក់ស្ថាន។ មេដឹកនាំកាហ្សាក់ស្ថានបានចាត់ទុកថា ក្រុមភេរវកម្មទាំងអស់នៅក្នុងប្រទេសនេះ ត្រូវបានបណ្តុះបណ្តាលនៅឯបរទេស ដូច្នេះហើយអាចចាត់ទុកថាជាអំពើភេរវកម្មអន្តរជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ