រុស្ស៊ីជូដំណឹងពន្យាពេលចំពោះកិច្ចចរចារសម្រុះសម្រួលស្តីពីអាហ្គានីស្ថាននៅម៉ូស្កូ

(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី២៧ខែសីហាបានជូនដំណឹងថា រុស៊្សីបានយល់ ព្រម ពន្យាពេលផែនការរៀបចំកិច្ចចរចារពហុភាគីស្តីពីអាហ្គានីស្ថាននៅ រដ្ឋធានីម៉ូស្កូ តាមសំណើររបស់ប្រធានាធិបតីអាហ្គានីស្ថាន លោក Asharf Ghani។ 
រុស្ស៊ីជូដំណឹងពន្យាពេលចំពោះកិច្ចចរចារសម្រុះសម្រួលស្តីពីអាហ្គានីស្ថាននៅម៉ូស្កូ - ảnh 1 រុស្ស៊ីជូដំណឹងពន្យាពេលចំពោះកិច្ចចរចារសម្រុះសម្រួលស្តីពីអាហ្គានីស្ថាននៅម៉ូស្កូ

មុននោះ រុស្ស៊ីបានអញ្ជើញតំណាងនៃប្រទេសចំនួន១២និងចលនាកម្លាំង ប្រដាប់អាវុធ Taliban អញ្ជើញទៅកាន់ទីក្រុងម៉ូស្កូដើម្បីចូលរួមកិច្ចចរចារសម្រុះ សម្រួល ដែល គ្រោងនឹងប្រារព្ធនៅថ្ងៃទី៤ខែកញ្ញាខាងមុខនេះ។ ទោះបីជា ភាគី Taliban បានយល់ព្រមសេចក្តីអញ្ជើញនេះក្តី ក៏ប៉ុន្តែរដ្ឋអំណាចអាហ្គានីស្ថាន បានប្រឆាំង ជំទាស់ដោយអះអាងថាកិច្ចចរចារសម្រុះសម្រួលជាមួយ ក្រុមបះ បោរនេះត្រូវដឹកនាំដោយ ប្រទេសអាហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ