រុស្ស៊ីដាក់ទណ្ឌកម្ម ដើម្បី​សងសឹកលោកខាងលិច

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  នៅថ្ងៃទី៣ ខែឧសភា បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយចាប់ផ្តើមអនុវត្តវិធានការសងសឹកផ្នែកសេដ្ឋកិច្ចពិសេស ពាក់ព័ន្ធនឹងសកម្មភាពដែលរុស្ស៊ីបានចាត់ទុកថា “មិនរាក់ទាក់” ពីបរទេសនិងអង្គការអន្តរជាតិមួយចំនួន។
រុស្ស៊ីដាក់ទណ្ឌកម្ម ដើម្បី​សងសឹកលោកខាងលិច - ảnh 1ប្រព័ន្ធបំពង់បង្ហូរឧស្ម័នមួយនៅ Leningrad រុស្ស៊ី។ (រូបភាព៖ TASS/TTXVN)

យោងតាមក្រឹត្យនេះ ឯកសារបានហាមប្រាមទីភ្នាក់ងាររដ្ឋគ្រប់ជាន់ថ្នាក់ អង្គការនិងបុគ្គលស្ថិតក្រោមយុត្តាធិការនៃសហព័ន្ធរុស្ស៊ី ពីការអនុវត្តន៍ប្រតិបត្តិការនិងកាតព្វកិច្ចទាក់ទងនឹងបុគ្គលនិងនីតិបុគ្គលបរទេស ដែលត្រូវបានអនុវត្តវិធានការសងសឹក ក៏ដូចជាហាមឃាត់ការនាំចេញវត្ថុធាតុដើមនិងផលិតផលពីរុស្ស៊ី ដែលមានអត្ថប្រយោជន៍សម្រាប់បុគ្គល និងអង្គភាពដែលរុស្ស៊ីបានដាក់ទណ្ឌកម្មផងដែរ ។

ក្រឹត្យនេះបានលើកច្បាស់ថា វិធានការទាំងនេះទាក់ទងនឹងសកម្មភាពដែលមិនរាក់ទាក់ហើយផ្ទុយទៅនឹងច្បាប់អន្តរជាតិ របស់សហរដ្ឋអាមេរិក ប្រទេសផ្សេងទៀតនិងអង្គការអន្តរជាតិចំពោះរុស្ស៊ី ដើម្បីដកហូតសិទ្ធិកម្មសិទ្ធិដោយខុសច្បាប់របស់សហព័ន្ធរុស្ស៊ី ប្រជាពលរដ្ឋសហព័ន្ធរុស្ស៊ី និងនីតិបុគ្គលរុស្ស៊ី ចំពោះទ្រព្យសម្បត្តិនិងរឹតបន្តឹងសិទ្ធិកម្មសិទ្ធិរបស់ពួកគេ។ វិធានការទាំងនេះសំដៅការពារផលប្រយោជន៍ជាតិរុស្ស៊ី ដោយស្របតាមច្បាប់សហព័ន្ធ"ស្តីពីវិធានការសេដ្ឋកិច្ចពិសេស និងវិធានការបង្ខំ" នៃសហព័ន្ធរុស្ស៊ី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ