រុស្ស៊ីដាក់ពង្រាយនាវាចម្បាំងថ្មីចំនួន 26 គ្រឿងក្នុងឆ្នាំ 2018

(VOVWORLD) -នាថ្ងៃទី ២៩ កក្កដា ថ្លែងមតិនៅក្នុងពីធីរំលឹកខួបទិវាកងទ័ពជើងទឹក នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកច្បាស់ថា ក្នុងឆ្នាំ២០១៨ កងទ័ពជើងទឹករុស្ស៊ីនឹងមាន នាវាចម្បាំងថ្មីចំនួន 26 គ្រឿង រួមទាំងនាវា និងអូប័រជាច្រើនគ្រឿងទៀត ក្នុងនោះមាន នាវាចំនួន ៤ គ្រឿង ដែលផ្ទុកកាំជ្រួចមីស៊ីល Kalibr។ 
រុស្ស៊ីដាក់ពង្រាយនាវាចម្បាំងថ្មីចំនួន 26 គ្រឿងក្នុងឆ្នាំ 2018 - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

ចាប់ពីដើមឆ្នាំ រហូតមកដល់ពេលនេះ កងទ័ពជើងទឹករុស្ស៊ី ទទួលបាននាវាចម្បាំងថ្មីចំនួន ៨ គ្រឿង ក្នុងចំណោមនាវាទាំងនេះ។ កាំជ្រួចមីស៊ីល Kalibrដែលបំពាក់នៅនាវាចម្បាំងទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅស៊ីរី សំដៅជួយឧបត្ថម្ភរដ្ឋអំណាចប្រធានាធិបតីលោក Bashar Al Assad។

នៅក្នុងពិធីរំលឹកខួបទិវាកងទ័ពជើងទឹកនេះ មាននាវិកជាង ៤ ពាន់នាក់ របស់កងនាវា Baltic ភាគខាងជើង និងសមុទ្រខ្មៅ រួមជាមួយកងនាវាសមុទ្រ Capsi ព្រមទាំង នាវាយោធាគ្រប់ប្រភេទជាង 40 គ្រឿងបានចួលរួមក្បួនព្យុហយាត្រាបង្ហាញកម្លាំងនៃកងទ័ពជើងទឹកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ