រុស្ស៊ីដំណើការធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំនៅតំបន់ចុងបូព៌ា


រុស្ស៊ីដំណើការធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំនៅតំបន់ចុងបូព៌ា - ảnh 1
រុស្ស៊ីដំណើការធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំនៅតំបន់ចុងបូព៌ា (Image: VNA)

(VOVworld) – នាថ្ងៃទី ១ មេសា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា៖ ប្រទេសនេះកំពុងដំណើការធ្វើសមយុទ្ធជើងអាកាសដោយមានការចូលរួមនៃ
យន្តហោះចំបាំងនិងឧទ្ធម្ភាគចក្រចំនួន ១ រយគ្រឿងនៅតំបន់ចុងបូព៌ា។ ក្នុងបំណង ពង្រីកប្រៀបខ្លាំងនៃកងទ័ពជើងអាកាស ការធ្វើសមយុទ្ធនេះគឺជាផ្នែកមួយនៃបណ្ដា
ការធ្វើសមយុទ្ធបញ្ជាការសេនាទ្រង់ទ្រាយធំសំដៅកំណត់ទិសដៅនិងភារកិច្ចសំរាប់
បណ្ដាកំលាំងកងទ័ពជើងអាកាសនិងការពារអាកាសដែលត្រូវបានដាក់ពង្រាយនៅ
តំបន់ Primorsky Kray Khabarovsk Zabaykalsky Kray និង Kamchatka។ តាមប្រភព
ព័ត៌មានយោធានិងការទូតនាថ្ងៃដដែលបានឲ្យដឹងថា៖ ក្នុងការធ្វើសមយុទ្ធដែល
បានប្រព្រឹត្តទៅនាខែមិនាកន្លងទៅនៅប៉ូលខាងជើងកងទ័ពរុស្ស៊ីបានធ្វើសមយុទ្ធ តាមរបៀបក្លែងធ្វើប្រើប្រាស់អាវុធនុយក្លេអ៊ែរមានកំរិត។ ការធ្វើសមយុទ្ធពោលខាង
លើត្រូវបានរៀបចំឡើងក្នុងការឧបមាថា៖ បណ្ដាកំលាំងយោធារបស់អាមេរិកនិង
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) វាយប្រហារទៅលើប្រជុំកោះនៅ
ប៉ូលខាងជើងនិងតំបន់ដែនដីរបស់រុស្ស៊ីនៅទិសខាងជើងនិងប្រជុំកោះជំលោះ
ជាមួយជប៉ុន Kuril៕

ប្រតិកម្មទៅវិញ

ផ្សេងៗ