រុស្ស៊ីត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការពហុភាគីក្នុងសន្តិសុខព័ត៌មាន

(VOVWORLD) - នាថ្ងៃទី ២៦ ខែមីនាថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ប្រធានាធិបតី លោក Vladimir Putin បានបញ្ជាក់ថា ចាំបាច់ត្រូវជំរុញការផ្តួចផ្តើមគំនិតរបស់រុស្ស៊ីយ៉ាងសកម្មដើម្បីបង្កើនការចូលរួមក្នុងដំណើរការចរចា។
រុស្ស៊ីត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការពហុភាគីក្នុងសន្តិសុខព័ត៌មាន - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអំពាវនាវឱ្យមានការបង្កើនការចូលរួមរបស់រុស្ស៊ីនៅក្នុងដំណើរការចរចាលើបញ្ហាសន្តិសុខព័ត៌មាន ព្រមទាំងបានឲ្យដឹងថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការប្រកបដោយស្ថាបនាជាមួយដៃគូទាំងអស់រួមទាំងតាមរយៈអង្គការសហប្រជាជាតិផងដែរ។

នាថ្ងៃទី ២៦ ខែមីនាថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ប្រធានាធិបតី លោក Vladimir Putin បានបញ្ជាក់ថា ចាំបាច់ត្រូវជំរុញការផ្តួចផ្តើមគំនិតរបស់រុស្ស៊ីយ៉ាងសកម្មដើម្បីបង្កើនការចូលរួមក្នុងដំណើរការចរចា។ រុស្ស៊ីតែងតែបើកចំហចំពោះការសន្ទនានិងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនាជាមួយដៃគូទាំងអស់ ទាំងទ្វេភាគីនៅក្នុងរចនាសម្ព័ន្ធអន្តរជាតិ និងវេទិកាអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ