រុស្ស៊ីត្រៀមខ្លួនជាស្រេចធានាឲ្យកម្លាំងបះបោរដកចេញដោយសុវត្ថិភាពនៅ Aleppo

រុស្ស៊ីត្រៀមខ្លួនជាស្រេចធានាឲ្យកម្លាំងបះបោរដកចេញដោយសុវត្ថិភាពនៅ Aleppo - ảnh 1
ប្រធាន នាយកដ្ឋានកលយុទ្ធចំណុះអគ្គសេនាធិការដ្ឋានរុស្ស៊ី ឧត្តមសេនីយ៍ទោ Sergei Rudskoy (រូបថត៖Sputnik/TTXVN)

(VOVworld) - នាថ្ងៃទី១៣ តុលា​កងទ័ពរុស្ស៊ីអះអាងថា ត្រៀមខ្លួនជាស្រេច
ធានាសុវត្ថិភាពសំរាប់កម្លាំងបះបោរនៅពេលដកចេញពីតំបន់ប៉ែកខាងកើតទីក្រុង
 Aleppo រួមជាមួយអាវុធ។ថ្លែងមតិនៅសន្និសីទកាសែតនៅក្រុងម៉ូស្គូ ប្រធាន
នាយកដ្ឋានកលយុទ្ធចំណុះអគ្គសេនាធិការដ្ឋានរុស្ស៊ី ឧត្តមសេនីយ៍ទោ Sergei
Rudskoy មានប្រសាសន៍ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចធានាឲ្យការដកចេញប្រកប
ដោយសុវត្ថិភាពរបស់កម្លាំងបះបោរប្រដាប់អាវុធ ការធ្វើដំណើរមិនមានការរារាំង
របស់ជនស៊ីវិល ក៏ដូចជាសកម្មភាពផ្គត់ផ្គង់ជំនួយឧបត្ថម្ភមនុស្សធម៌នៅទីនេះផង
ដែរ។
សេចក្ដីថ្លែងការណ៍ពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈដែល
ម៉ូស្គូនិងវ៉ាស៊ីនតោនកំពុងត្រៀមរៀបចំឲ្យជំនួបចរចារអំពីបញ្ហាស៊ីរីដែលគ្រោង
នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ តុលាខាងមុខ។នេះនឹងជាជំនួបចរចារដំបូងគិតតាំងពី
អាមេរិកផ្អាក ការចរចារជាមួយរុស្ស៊ីអំពីកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីសំដៅ
ប្រឆាំងជំទាស់ការវាយប្រហារកាចដ៏សាហាវនៅក្រុង Aleppo។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)
 ឲ្យដឹងថា នាថ្ងៃទី១៣ តុលា មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ក្នុង
ការ វាយប្រហារដោយគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងរបស់ក្រុម
បះបោរ Shamiya នៅខេត្ត Aleppo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ