រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើអ្នកសម្របសម្រួលចំពោះភាពតានតឹងខាងការទូតនៅឈូងសមុទ្រពែក្ស

(VOVWORLD) - ឆ្លើយសម្ភាសន៍នៅលើកាណាល់ទូរទស្សន៍ Rudaw របស់អ៊ីរ៉ាក់ កាលពីថ្ងៃទី២៤ កក្កដា នោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ប្រកាសថា ម៉ូស្គូត្រៀមខ្លួនជាស្រេចធ្វើអ្នកសម្របសម្រួលចំពោះវិបត្តិកាតា ប្រសិនបើទទួលបានសំណូមពរ។
រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើអ្នកសម្របសម្រួលចំពោះភាពតានតឹងខាងការទូតនៅឈូងសមុទ្រពែក្ស - ảnh 1  រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖AFP/TTXVN)

(VOVworld) - ឆ្លើយសម្ភាសន៍នៅលើកាណាល់ទូរទស្សន៍ Rudaw របស់អ៊ីរ៉ាក់ កាលពីថ្ងៃទី២៤ កក្កដា នោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ប្រកាសថា ម៉ូស្គូត្រៀមខ្លួនជាស្រេចធ្វើអ្នកសម្របសម្រួលចំពោះវិបត្តិកាតា ប្រសិនបើទទួលបានសំណូមពរ។ តាមលោក Lavrov ថា នាបច្ចុប្បន្ន ម៉ូស្គូកំពុង ទាក់ទងជាមួយភាគីទាក់ទិនទាំងអស់ក្នុងជំលោះនេះ ហើយមានបំណងថា វិបត្តិ នេះនឹងត្រូវបានដោះស្រាយដោយឈរលើវិធានការដែលភាគីទាំងអស់សុទ្ធតែ ទទួលយកបាន។ ម៉ូស្គូក៏ស្វាគមន៍ការខំប្រឹងប្រែងរបស់ប្រទេសផ្សេងៗលើពិភព លោកដូចជាអាមេរិក បារាំងនិងអង់គ្លេស សំដៅស្ដារប្រក្រតីភាពទំនាក់ទំនងនៅ ឈូងសមុទ្រពែក្ស ដើម្បីមិនទុកឲ្យតំបន់នេះធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ