រុស្ស៊ីត្រៀមខ្លួនជាស្រេចវិលត្រឡប់មកចូលរួមក្នុង «សន្ធិសញ្ញាបើកចំហរផ្ទៃមេឃ» ឡើងវិញ

(VOVWORLD) - ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចវិលត្រឡប់មកចូលរួមក្នុង«សន្ធិសញ្ញាបើកចំហផ្ទៃមេឃ» (OST) ប្រសិនបើសហរដ្ឋអាមេរិក ចាត់វិធានការស្រដៀងគ្នានេះ។ នេះជាការប្រកាសរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergueï Riabkov ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Ria Novosti ។
 រុស្ស៊ីត្រៀមខ្លួនជាស្រេចវិលត្រឡប់មកចូលរួមក្នុង «សន្ធិសញ្ញាបើកចំហរផ្ទៃមេឃ» ឡើងវិញ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ Reuters)

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី ក៏បានព្រមានថានឹងបញ្ចប់ជំហានចុងក្រោយនាពេលឆាប់ៗនេះ ហើយនឹងដកខ្លួនចេញពី «សន្ធិសញ្ញាបើកលំហផ្ទៃមេឃ» ជាផ្លូវការ ប្រសិនបើអាមេរិក មិនបង្ហាញពីឆន្ទៈក្នុងការវិលត្រឡប់ចូលរួមសន្ធិសញ្ញានេះនាពេលឆាប់ៗនេះផងដែរ។

គួរបញ្ជាក់ថា កាលពីខែមុន ប្រទេស    រុស្ស៊ីបានប្រកាសពីការចាប់ផ្តើមនីតិវិធីដកខ្លួនចេញពីសន្ធិសញ្ញាបើកលំហផ្ទៃមេឃ ដើម្បីឆ្លើយតបនឹងការដកខ្លួនជាឯកតោភាគីចេញពីសន្ធិសញ្ញានេះរបស់អតីតប្រធានាធិបតីអាមេរិកលោក  Donald Trump កាលពីខែវិច្ឆិកាឆ្នាំមុន។

នាថ្ងៃទី ០៣ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុងពិចារណាស្តីពីការវិលត្រឡប់ចូលរួមទៅក្នុងសន្ធិសញ្ញានេះ ហើយនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅពេលសមស្របផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ