រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រធានាធិបតីអាមេរិក អាណត្តិ ២០១៧-២០២០
|
រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រធានាធិបតីអាមេរិក អាណត្តិ ២០១៧-២០២០ (VNA) |
(VOVworld) – ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ១៧ សីហា
នៅទីក្រុងម៉ូស្គូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសង្កត់ធ្ងន់
ថា៖ ម៉ូស្គូនឹងមិនរើសអើងបេក្ខជនណាដែលអ្នកបោះឆ្នោតអាមេរិកជ្រើសរើស
ធ្វើជាប្រធានាធិបតីអាមេរិកឡើយ។ លោកបានអះអាងថា៖ រុស្ស៊ីនឹងមិន
ធ្វើអន្តរាគមន៍ចូលក្នុងការងារផ្ទៃក្នុងរបស់ប្រទេសដ៏ទៃ ក៏ដូចជា គោលនយោ
បាយរបស់គណៈបក្សឬប្លុកនយោបាយក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្រទេ។
គណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋនៅអាមេរិកបានជ្រើស
រើសបានបេក្ខជនតំណាងឲ្យខ្លួនក្នុងការរត់ប្រណាំងចូលសេតវិមាននាខែ
វិច្ឆិកា ខាងមុខនេះ គឺអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary
Clinton និង មហាសេដ្ឋី លោក Donald Trump។ តាមលទ្ធផលនៃការស្ទង់មតិ
នាពេលថ្មីៗនេះ បានឲ្យដឹងថា៖ លោកស្រី Hillary Clinton កំពុងនាំមុខ លោក
Donald Trump។ ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកកំពុងធ្លាក់ចូលក្នុងដំណាក់
កាលតានតឹងបំផុតពីឆ្នាំ ២០១៤ ទាក់ទិនដល់ការដែល រុស្ស៊ីរួមបញ្ចូលឧបទ្វីប
Crimea និងការ ខ្វែងគំនិតរវាងភាគីទាំងពីរទាក់ទិនដល់វិបត្តិនៅប៉ែកខាង
កើតអ៊ុយក្រែន៕