រុស្ស៊ីត្រៀមរៀបចំកញ្ចប់ទឹកប្រាក់ជំរុញសេដ្ឋកិច្ចក្នុងតំលៃ២១ពាន់លានដុល្លាអាមេរិក

(VOVworld) - កញ្ចប់ទឹកប្រាក់ជំរុញសេដ្ឋកិច្ចនិងប្រឆាំងវិបត្តិក្នុងតំលៃ២១ពាន់លាន
ដុល្លាអាមេរិក កំពុងត្រូវបានរដ្ឋាភិបាលរុស្ស៊ីសុក្រិត និងគ្រោងអនុម័ត នាសប្ដាហ៍
ខាងមុខ។នេះគឺជារបាយការណ៍របស់ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Igor Shuvalov ដាក់ជូនលោកប្រធានាធិបតី​ Vladimir Putin ក្នុងកិច្ចប្រជុំរដ្ឋា ភិបាល នាថ្ងៃទី២១
មករា។តាមនោះ រដ្ឋាភិបាលរុស្ស៊ីនឹងផ្ដោតសំខាន់ទៅលើការជួយឧបត្ថម្ភ សំរាប់
វិស័យកសិកម្ម ឧស្សាហកម្មនិងសុខាភិបាល។ក្រៅពីនោះ រដ្ឋាភិបាលរុស្ស៊ី ក៏បាន
កសាងកម្មវិធីមួយចំនួនសំដៅជួយឧបត្ថម្ភការនាំចេញ។លោក Shuvalov បាន
សង្កត់ធ្ងន់ថារដ្ឋាភិបាលរុស្ស៊ីបានឯកភាពលើវិធានការទាំងឡាយសំដៅជួយខឿន
សេដ្ឋកិច្ចស្ថិរភាព ប៉ុន្តែនៅត្រូវគិតគូរចំណាយនិងកំរិតកង្វះថវិការសហព័ន្ធ។
រុស្ស៊ីត្រៀមរៀបចំកញ្ចប់ទឹកប្រាក់ជំរុញសេដ្ឋកិច្ចក្នុងតំលៃ២១ពាន់លានដុល្លាអាមេរិក - ảnh 1
ប្រជាពលរដ្ឋទិញទំនិញនៅទីផ្សារទំនើបនៅទីក្រុងម៊ូស្គូ របស់រុស្ស៊ី​ (រូបថត៖TTXVN)

នាថ្ងៃដដែល នៅវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos របស់ស្វ៊ីស ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Arkady Dvorkovich បានបដិសេដលទ្ធភាព ក្ស័យធនរបស់សហព័ន្ធរុស្ស៊ីនៅថ្នាក់ជាតិ ព្រមទាំងរិះគន់បណ្ដាអង្គការ
អន្តរជាតិដែល ទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ