រុស្ស៊ីថ្កោលទោសប្រទេសលោកខាងលិចរារាំងពង្រាងសេចក្តីសម្រេចចិត្តអំពីអ៊ុយក្រែន

រុស្ស៊ីថ្កោលទោសប្រទេសលោកខាងលិចរារាំងពង្រាងសេចក្តីសម្រេចចិត្តអំពីអ៊ុយក្រែន - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexander Lukashevich
(រូបថតៈ Vesti.Ru)


(VOVworld)-ក្នុងសេចក្តីប្រកាស១ដែលបាននាំចេញនាថ្ងៃទី១៩មិថុនា អ្នកនាំពាក្យ
ក្រសួង ការបរទេសរុស្ស៊ីលោក Alexander Lukashevich បានអំពាវនាវបណ្តាប្រទេស
ជា សមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប ឲ្យគាំទ្រពង្រាងសេចក្តីសម្រេចចិត្តស្តីអំពី
អ៊ុយក្រែន នាំចេញដោយម៉ូស្កូ ក្នុងកាលៈទេសៈដែលជំលោះប្រដាប់អាវុធ និងស្ថាន
ភាពមនុស្ស ធម៌បានកើនឡើងយ៉ាងធ្ងន់ធ្ងរនៅភាគអគ្នេយ៍របស់អ៊ុយក្រែន។

        ទាក់ទិនដល់សេចក្តីប្រកាសរបស់អ៊ុយក្រែនដែលថា កំណត់ព្រំដែនជាមួយរុស្ស៊ី ដោយឯតោភាគីនោះ លោក Lukashevich បានឲ្យដឹងថា ម៉ូស្កូសង្ឃឹមថា Kiev នឹង
មិនដំណើការ ការងារនេះទេ។ ហេតុផលដែលរុស្ស៊ីបានលើកឡើង គឺតាមទម្លាប់
អន្តរជាតិ ការកំណត់ព្រំដែនសីមា​ ជា ការងាររួមរបស់ប្រទេសដែលមានព្រំដែនរួម
ដោយហេតុនេះ​ការកំណត់ដោយឯតោ ភាគីគ្មានតម្លៃគតិយុត្តចំពោះប្រទេសដទៃ
ឡើយ។មុននោះនាថ្ងៃទី១៧មិថុនាកន្លងទៅរុស្ស៊ីបានបញ្ចូនពង្រាងសេចក្តីសម្រេច
ចិត្តថ្មី ស្តីអំពីអ៊ុយក្រែន ក្នុងនោះប្រមូលផ្តុំទៅលើ វិបត្តិមនុស្សធម៌នៅភាគអគ្នេយ៍
របស់អ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ