រុស្ស៊ីថ្កោលទោសប៉ូលីសអាមេរិកពីបទវាយប្រហារលើអ្នកកាសែតរុស្ស៊ី

(VOVWORLD) -  សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីក៏បានសម្តែងនូវការខឹងសម្បារចំពោះអំពើហឹង្សារបស់ទីភ្នាក់ងារប្រតិបត្តិច្បាប់នៃសហរដ្ឋអាមេរិក សំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកំពុងជូនព័ត៌មានអំពីបាតុកម្មនៅអាមេ រិក ក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីផងដែរ។

ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី ២ ខែមិថុនា បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន “ចាត់វិធានការជាបន្ទាន់” ដើម្បី ទប់ស្កាត់អំពើហឹង្សារបស់ប៉ូលីសទៅលើអ្នកសារព័ត៌មាន ក្នុងនោះមានអ្នកកាសែតរុស្ស៊ីផងដែរ នៅពេលកំពុងបំពេញការងារនៅក្នុងតំបន់បាតុកម្មពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅ George Floyd។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីក៏បានសម្តែងនូវការខឹងសម្បារចំពោះអំពើហឹង្សារបស់ទីភ្នាក់ងារប្រតិបត្តិច្បាប់នៃសហរដ្ឋអាមេរិក សំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកំពុងជូនព័ត៌មានអំពីបាតុកម្មនៅអាមេរិក ក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីផងដែរ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបាននាំចេញ បន្ទាប់ពីអ្នកព័ត៌មានបម្រើការងារនៅទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ឈ្មោះ Nicole Roussell បានរងរបួសនៅពេលដែលប៉ូលីសបានបាញ់កាំភ្លើងកៅស៊ូនិងគប់គ្រាប់បែកដើម្បីរំសាយបាតុករនៅទីក្រុងវ៉ាស៊ីនតោន ដោយក្រោយមកត្រូវប៉ូលីសធាក់លើខ្លួនទៀត។ រុស្ស៊ីបានថ្កោលទោសទង្វើនេះថាជា “សកម្មភាពអមិត្ត” និង “មិនស្របច្បាប់” កើតមានឡើងនៅខាងក្រៅសេតវិមានតែម្តង។

សូមគូសបញ្ជាក់ថា មានឧប្បត្តិហេតុជាច្រើនដែលពាក់ព័ន្ធនឹងអំពើហឹង្សារបស់ប៉ូលីសសំដៅទៅលើអ្នកកាសែតកំពុងបំពេញអាជីពនៅកន្លែងបាតុកម្មផ្ទាល់ ដែលបានធ្វើឱ្យសហរដ្ឋអាមេរិករង្គោះរង្គើរក្នុងអំឡុងពេលកន្លងមក។ មុននោះ អាល្លឺម៉ង់ក៏បានស្នើឲ្យសហរដ្ឋអាមេរិកការពារសិទ្ធិអ្នកសារព័ត៌មាន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកកាសែតម្នាក់ដែលធ្វើការនៅទីភ្នាក់ងារសារព័ត៌មាន DW របស់អាល្លឺម៉ង់ ត្រូវប៉ូលិសបាញ់ផងដែរ។ ក្រសួងការបរទេសអូស្ត្រាលីក៏កំពុងបើកការស៊ើបអង្កេត ចំពោះឧប្បត្តិហេតុរបស់អ្នកកាសែតអូស្រ្តាលី ៧ នាក់ ដែលរងការវាយប្រហារពីប៉ូលីសអាមេរិក ខណៈពេលដែលកំពុងរាយការណ៍អំពីបាតុកម្មនៅខាងក្រៅសេតវិមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ