រុស្ស៊ីថ្កោលទោសអ៊ុយក្រែនកំពុងបញ្ច្រាស់ទិសភារកិច្ចមនុស្សធម៌របស់រុស្ស៊ី


រុស្ស៊ីថ្កោលទោសអ៊ុយក្រែនកំពុងបញ្ច្រាស់ទិសភារកិច្ចមនុស្សធម៌របស់រុស្ស៊ី - ảnh 1
រុស្ស៊ីថ្កោលទោសអ៊ុយក្រែនកំពុងបញ្ច្រាស់ទិសភារកិច្ចមនុស្សធម៌របស់រុស្ស៊ី​ (Image: VNA)

(VOVworld)  - សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីដែលត្រូវបាននាំចេញ
នាថ្ងៃទី ១៥ សីហា បានឲ្យដឹងថា៖ អ៊ុយក្រែនកំពុងបង្កើនបណ្ដាសកម្មភាពយោធា ដោយមានគោលដៅច្បាស់លាស់សំដៅកាត់ផ្តាច់ខ្សែផ្លូវដែលភាគីទាំង ២ បានឯកភាព ដើម្បីក្រុមរថយន្តដឹកជញ្ជូនទំនិញជួយឧបត្ថម្ភមនុស្សធម៌របស់រុស្ស៊ីអាចទៅកាន់ទីក្រុង   
Lugansk ភាគខាងកើតអ៊ុយក្រែន។ សេចក្តីប្រកាសនេះបានសម្តែងការព្រួយបារម្ភដ៏ ជ្រាលជ្រៅចំពោះការខំប្រឹងប្រែងរបស់ Kiev សំដៅរារាំងប្រភពទំនិញជួយឧបត្ថម្ភ មនុស្សធម៌របស់រុស្ស៊ី ជាពិសេស ក្នុងពេលដែលមានព័ត៌មានថា៖ កងទ័ពអ៊ុយក្រែន មានឧបាយកលដាក់មីនសំដៅបំផ្លិចបំផ្លាញខ្សែផ្លូវនេះ។ ក្រសួងការបទេស រុស្ស៊ីបាន
ចាត់ទុកថា៖ កាយវិការនេះរបស់អ៊ុយក្រែនកំពុងបញ្ច្រាស់ទិសភារកិច្ចមនុស្សធម៌
របស់រុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីប្រកាសនេះបន្ទាប់ពីអ៊ុយក្រែន
បានប្រកាសថា៖ ប្រទេសនេះបានបំផ្លេចបំផ្លាញរថយន្តយោធារបស់រុស្ស៊ី ដែលបានឆ្លងព្រំដែនជាមួយប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ