រុស្ស៊ីទទួលស្គាល់ថា៖ ក្រុមការងារលើឧទ្ធម្កាចក្រ MI-8 បានពលីទាំងអស់
![រុស្ស៊ីទទួលស្គាល់ថា៖ ក្រុមការងារលើឧទ្ធម្កាចក្រ MI-8 បានពលីទាំងអស់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_08_02/10-0051.jpg) |
រុស្ស៊ីទទួលស្គាល់ថា៖ ក្រុមការងារលើឧទ្ធម្កាចក្រ MI-8 បានពលីទាំងអស់ (VNA) |
(VOVworld) – នាថ្ងៃទី ១ សីហា អ្នកនាំពាក្យវិមាន Kremlin លោក Dmirty Peskov
បានទទួលស្គាល់ថា៖ ទាហានចំនួន ៥ រូបលើឧទ្ធម្កាចក្រដឹកជញ្ជូន យោធារបស់រុស្ស៊ី
MI-8 ដែលពួកឧទាមបានបាញ់ធ្លាក់នៅខេត្ត Idlib ប្រទេសស៊ីរី បានពលីជីវិតទាំង
អស់។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Peskov បានប្រកាសថា៖
រុស្ស៊ីនឹងបន្តការប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិលើគ្រប់ រណសិរ្សដោយមិន
អើពើដល់ការគំរាមកំហែងពីអង្គការដ្ឋឥស្លាមស្វ័យប្រកាស។ ក្នុងពេលនោះ
កំលាំងពួកឧទ្ទាមនៅស៊ីរីបានប្រកាសវីដេអ៊ូមួយដែលមានរូបថត ត្រូវបាន
ចាត់ទុកជាចំណែកនៃឧទ្ធម្កាចក្ររបស់រុស្ស៊ីនៅខេត្ត Idlib។ នេះគឺជា ឧទ្ធម្កាចក្រ
ទី ៣ របស់រុស្ស៊ីដែលត្រូវបានបាញ់ធ្លាក់ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងភេរវកម្ម
នៅស៊ីរីនាឆ្នាំ ២០១៦នេះ៕