រុស្ស៊ីនិងចិនផ្តោតលើការលើកកំពស់ទំនាក់ទំនងឡើងដល់កម្រិតថ្មី

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី នឹងក្លាយជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំនេះ។ 
រុស្ស៊ីនិងចិនផ្តោតលើការលើកកំពស់ទំនាក់ទំនងឡើងដល់កម្រិតថ្មី - ảnh 1ប្រធានរដ្ឋចិនលោក Xi Jinping (ស្តាំ) និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងជំនួបនៅទីក្រុងប៉េកាំង (ចិន) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ AFP/VNA)

សេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី ៣០ ខែមករា បាននិយាយថា៖ ប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញលោកប្រធានរដ្ឋចិន Xi Jinping មកបំពេញទស្សនកិច្ចនៅរុស្ស៊ីនៅនិទាឃរដូវឆ្នាំនេះ។ ភាគីទាំងពីរនឹងផ្តោតលើការ លើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី។ ជាក់ស្ដែងគឺ ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូមានបំណងរួម ជាមួយទីក្រុងប៉េកាំង ការពារសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិ ពង្រឹងស្មារតី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននិង ទើបលេចចេញឈានមុខគេទាំង ២០ (G20) ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចទើបលេចចេញឈានមុខគេ (BRICS) ជំរុញសកម្មភាពរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ពង្រឹងតួនាទីនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកានានាដូច ជា៖ EAS (កិច្ចប្រជុំកំពូលអាស៊ីបូព៌ា) ARF (វេទិកាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)) ADMM+ (កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក) គាំទ្រចំពោះមជ្ឈភាព របស់អាស៊ានដូចនឹងកត្តាសំខាន់មួយនៃនិម្មាបនកម្មតំបន់នៅអាស៊ីបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ