រុស្ស៊ីនិងជប៉ុនសហប្រតិបត្តិការលើវិស័យសន្តិសុខ

រុស្ស៊ីនិងជប៉ុនសហប្រតិបត្តិការលើវិស័យសន្តិសុខ - ảnh 1
រុស្ស៊ីនិងជប៉ុនបានឯកភាពអំពីកិច្ចសហប្រតិបត្តិ ការលើវិស័យសន្តិសុខ (Image: giaoduc.net.vn)

(VOVworld) – នាថ្ងៃទី ២ វិច្ឆិការ រុស្ស៊ីនិងជប៉ុនបានឯកភាពអំពីកិច្ចសហប្រតិបត្តិ ការលើវិស័យប្រយុទ្ធប្រឆាំងនឹងភេវរកម្មនិងចោ សមុទ្រ ក៏ដូចជា ការបង្កើនសហ ការក្នុងក្របខ័ណ្ឌពិគ្រោះយោបល់ពហុភាគីអំពីរាល់បញ្ហាសន្តិសុខក្នុងតំបន់អាស៊ី
ប៉ាស៊ីហ្វិក។ លទ្ធផលពោលខាងលើទទួលបានក្នុងកិច្ចប្រជុំស្តីពីការទូត-ការពារ
ប្រទេស (២+២) ជាលើកដំបូង រវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន លោក Itsunori Onodera ជាមួយសមភគី រុស្ស៊ី
គឺលោក Sergey Lavrov និង លោក Sergei Shoigu នៅតូក្យូ។ ថ្លែងមតិក្នុងសន្និសីទ
កាសែត រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kishida បានឲ្យដឹងថា៖ កិច្ច សហប្រតិ
បត្តិការរវាងជប៉ុននិងរុស្ស៊ីលើវិស័យសន្តិសុខសេដ្ឋកិច្ចនឹងរួមចំណែកក្នុងការរក្សា
សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
Lavrov បានឲ្យដឹងថា៖ ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហាលើឧបទ្វីបកូរ៉េ ជំលោះ
អធិបតេយ្យភាពដែនដីនិងសមុទ្រ ការប្រឆាំងនឹងជនល្មើសគ្រឿងញាននិងបទ
ល្មើសឆ្លង់ដែន។ បណ្ដារដ្ឋមន្ត្រីបានឯកភាពរៀបចំការធ្វើសមយុទ្ធរួមអំពីការប្រ
យុទ្ធប្រឆាំងនឹងភេវរកម្មនិងចោសមុទ្ររវាងកំលាំងការពារឆ្នេរសមុទ្ររបស់ជប៉ុន
និងកងទ័ពជើងទឹករុស្ស៊ី។

ប្រទេសទាំង ២ ក៏នឹងសហការពិភាក្សាអំពីសន្តិសុខនិងការកាត់បន្ថយផលវិបាក
នៃគ្រោះធម្មជាតិ ក្នុងក្របខ័ណ្ឌវេទិការពហុភាគី ដូចជា សន្និសីទជាន់ខ្ពស់អាស៊ី ខាងកើតនិងវេទិការតំបន់អាស៊ាន ព្រមទាំង ចែករំលែកព័ត៌មានក្នុងសកម្មភាព
រក្សាសន្តិភាពនៃ​ អ.ស.ប.។ តាមគំរោង កិច្ចប្រជុំ ២+២ ជាបន្តនឹងប្រព្រឹត្តទៅ នា
ឆ្នាំ ២០១៤ នៅទីក្រុង មូស្គូរ រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ