រុស្ស៊ីនឹងជួយឧត្ថម្ភស៊ីរីក្នុងករណីប្រទេសនៅមជ្ឈឹមបូរព៌ារនេះត្រូវបានវាយប្រហារ

រុស្ស៊ីនឹងជួយឧត្ថម្ភស៊ីរីក្នុងករណីប្រទេសនៅមជ្ឈឹមបូរព៌ារនេះត្រូវបានវាយប្រហារ - ảnh 1
រុស្ស៊ីនឹងជួយឧត្ថម្ភស៊ីរីក្នុងករណីប្រទេសនៅមជ្ឈឹមបូរព៌ារនេះត្រូវបានវាយប្រហារ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៦ កញ្ញា ក្នុងការចរចារនៅខាងក្រៅសន្និសីទបណ្ដាខឿន សេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ G-20 ដែលបានប្រព្រឹត្រទៅ នៅទីក្រុង
St.Petersburg រុស្ស៊ី ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគី រុស្ស៊ី
លោក  Vlamidir Putin មិនទទួលបានសម្លេងរួម ក្នុងពេលដែល វ៉ាស៊ីនតោន មិន
ទទួលបានការគាំទ្ររបស់មូស្គូរក្នុងយុទ្ធនាការយោធាតម្រងទៅលើស៊ីរីទេ។ ថ្លែង
មតិចំពោះមុខមជ្ឈដ្ឋានអ្នកសាព័ត៌មាន ប្រធានាធិបតីរុស្ស៊ី លោក Vlamidir Putin
បានឲ្យដឹងថា៖ ភាគីទាំង ២ នៅរក្សាទស្សនៈរបស់ខ្លួន។ នាថ្ងៃដ៏ដែល ឆ្លើយ
សម្ភាសហ៍ក្នុងសន្និសីទកាសែតមួយនៅខាងក្រៅសន្និសីទ G-20 ប្រធានាធិបតី
រុស្ស៊ីបានប្រកាសថា៖ រុស្ស៊ីនឹងជួយឧបត្ថម្ភស៊ីរី ក្នុងករណី ប្រទេស នៅមជ្ឈឹម
បូរព៌ារនេះត្រូវបានវាយប្រហារ។ លោក Putin ក៏បានឲ្យដឹងទៀតថា៖ រុស្ស៊ីនឹង
ផ្តល់អាវុធ សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងបង្កើនការផ្តល់ជំនួយ
មនុស្សធម៌សំរាប់ស៊ីរី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ