រុស្ស៊ីនឹងតប​តវិញលោកខាងលិច ប្រសិនបើរារាំងការស៊ើបអង្កេតលើការបំផ្លិចបំផ្លាញ​បំពង់បង្ហូរឧស្ម័ន "Nord Stream"

(VOVWORLD) - ថ្លែងមតិនៅលើប៉ុស្តិ៍ទូរទស្សន៍ 1tv (រុស្ស៊ី) កាលពីថ្ងៃទី២០ ខែមីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា រុស្ស៊ីនឹងចាត់វិធានការតបតវិញ ចំពោះលោកខាងលិច ប្រសិនបើការស៊ើបអង្កេតលើការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន "Nord Stream" ត្រូវបានបញ្ឈប់។ លោក Sergei Lavrov បានប្រកាសថា “ការវាយប្រហារភេរវកកម្មនេះនឹងមិនអាចមិនធ្វើការស៊ើបអង្កេតនោះទេ។
រុស្ស៊ីនឹងតប​តវិញលោកខាងលិច ប្រសិនបើរារាំងការស៊ើបអង្កេតលើការបំផ្លិចបំផ្លាញ​បំពង់បង្ហូរឧស្ម័ន ការលេចធ្លាយឧស្ម័នដុត ចេញពីបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមបាតសមុទ្របាល់ទិក។ (រូបថត៖ THX/TTXVN) 

កាលពីដើមសប្តាហ៍នេះ កាសែត New York Times បានដកស្រង់សម្តីរបស់មន្ត្រីអាមេរិកបានរាយការណ៍ថា "ក្រុមគាំទ្រអ៊ុយក្រែន" ប្រហែលជាបានប្រព្រឹត្តអំពើបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ននេះ។ យោងតាមកាសែតអាល្លឺម៉ង់ Die Zeit អ្នកស៊ើបអង្កេតអាឡឺម៉ង់បានរកឃើញថូមួយដែលបានប្រើសម្រាប់ការបំផ្លិចបំផ្លាញ។

យោងតាមលេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov ពិតជាពិបាកក្នុងការជឿជាក់ថា ការវាយប្រហារភេរវកម្មនៅលើ"Nord Stream"  ត្រូវបានប្រព្រឹត្តិទៅដោយ "ក្រុមអ្នកគាំទ្រអ៊ុយក្រែន" ។ រហូតមកដល់ពេលនេះ រុស្ស៊ីមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការស៊ើបអង្កេតនោះទេ។ ទីក្រុងម៉ូស្គូបានស្នើឡើងសេចក្តីសម្រេចចិត្តមួយទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តី ពីភាពចាំបាច់ នៃការស៊ើបអង្កេតអន្តរជាតិមួយលើការបំផ្លិចបំផ្លាញនេះ។ លោក Peskov បានសង្កត់ធ្ងន់ថា រុស្ស៊ីបន្តស្នើឲ្យមាន ការស៊ើបអង្កេតភ្លាមៗ និងតម្លាភាព។

កាលពីចុងខែកញ្ញាឆ្នាំ២០២២ បំពង់បង្ហូរឧស្ម័ននាំចេញរបស់រុស្ស៊ីទាំងពីរដែលមានទីតាំងនៅតាមបាតសមុទ្របាល់ទិក គឺ Nord Stream ១ និង Nord Stream ២ រងការខូចខាតដោយសារតែការបំផ្លិចបំផ្លាញ។ ប្រទេសស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់ កំពុងធ្វើការស៊ើបអង្កេត ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលជាក់លាក់នៅឡើយទេ។ វិមានក្រឹមឡាំងបានហៅឧបទ្ទវហេតុនេះថា ជាអំពើភេរវកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ