រុស្ស៊ីនិងទួរគីបន្តយាមល្បាតរួមនៅខេត្ត Idlib របស់ស៊ីរី

(VOVWORLD) - ការយាមល្បាតត្រូវបានធ្វើឡើងនៅលើផ្លូវហាយវ៉េដ៏សំខាន់ M4 ឆ្លងកាត់តាមទីក្រុង Alepppo និង Latakoa នៃ ខេត្ត Idlib។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរដើម្បីរក្សាបទឈប់បាញ់នៅខេត្ត Idlib។
រុស្ស៊ីនិងទួរគីបន្តយាមល្បាតរួមនៅខេត្ត Idlib របស់ស៊ីរី - ảnh 1 សកម្មភាពយាមល្បាតរួមនៅខេត្ត Idlib (រូបថត៖ TTXVN)

កាលពីថ្ងៃទី ១៥ ខែមេសា មជ្ឈមណ្ឌលសម្រុះសម្រួលរបស់រុស្ស៊ី បានប្រកាស ថា រុស្ស៊ីនិងទួរគីបានធ្វើការយាមល្បាតរួមគ្នាលើកទី ៤ នៅខេត្ត Idlib នៃប្រទេសស៊ីរី។

ការយាមល្បាតត្រូវបានធ្វើឡើង នៅ លើផ្លូវហាយវ៉េដ៏សំខាន់ M4 ឆ្លងកាត់តាមទីក្រុង Alepppo និង Latakoa នៃ ខេត្ត Idlib។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសទាំងពីរដើម្បីរក្សាបទឈប់បាញ់នៅខេត្ត Idlib។

នាថ្ងៃដដែល អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បានឲ្យដឹងថា បទឈប់បាញ់ ដែលត្រូវបានប្រទេសទាំងពីរពោលខាងលើគាំទ្រ ហើយបានឈានចូលថ្ងៃទី ៤១ ហើយ។ តាម SOHR បានឲ្យដឹងថា ស្ថានភាពនៅ ខេត្ត Idlib គឺស្ងប់ស្ងាត់បន្តិចដោយគ្មានការវាយប្រហារតាមជើងអាកាសណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ តំបន់ជនបទភាគខាងត្បូងខេត្ត Idlib នៅតែកើតមានករណីវាយប្រហារមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ