រុស្ស៊ីនិងទួរគីឯកភាពត្រូវទទួលបានកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី


រុស្ស៊ីនិងទួរគីឯកភាពត្រូវទទួលបានកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី  - ảnh 1
រុស្ស៊ីនិងទួរគីឯកភាពត្រូវទទួលបានកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី (VNA)

(VOVworld) – នាយប់ថ្ងៃទី ៨ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
និងសមភាគីទួរគី លោក Tayyip Erdogan បានដំណើរការចរចារតាមទូរស័ព្ទ
ដើម្បីពិភាក្សាអំពីវិបត្តិនៅស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានទួរគី Anadolu បាន
ឲ្យដឹង ថា៖ ថ្នាក់ដឹកនាំទាំងពីររូបនេះបានឯកភាពអំពីភាពចាំបាច់ដើម្បី
ទទួលបានកិច្ច ព្រមព្រៀងឈប់បាញ់នៅស៊ីរី ជាពិសេសគឺនៅខេត្ត Aleppo
មុនបុណ្យ  Eid al Adha របស់ជនឥស្លាម។ អ្នកនាំពាក្យរបស់ប្រធានាធិបតី
ទួរគី លោក Ibrahim Kalin បានឲ្យដឹងថា៖ បទឈប់បាញ់អាចត្រូវបានចាប់
ផ្តើមដោយកិច្ចព្រមព្រៀង ឈប់បាញ់ក្នុងអំឡុង ៤៨ ម៉ោង មុនពេលភាគី
នានាអនុវត្ត។ ក្រៅពីនោះ ថ្នាក់ដឹក នាំទាំងពីររូបក៏បានសង្កត់ធ្ងន់ទៅ
លើសារៈសំខាន់នៃការកម្ទេចបណ្ដាអង្គការភេរវកម្ម ចេញពីតំបន់ខ្សែព្រំ
ដែនរវាងទួរគីនិងស៊ីរី ជាពិសេសគឺអង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស (IS)៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ