រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័ន្ធដុតសំរាប់អ៊ុយក្រែន ក្នុងករណី Kiev ទូទាត់បំណុលប្រាក់ទិញឧស្ម័ន្ធដុត

រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័ន្ធដុតសំរាប់អ៊ុយក្រែន ក្នុងករណី Kiev ទូទាត់បំណុលប្រាក់ទិញឧស្ម័ន្ធដុត - ảnh 1
រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័ន្ធដុតសំរាប់អ៊ុយក្រែន ក្នុងករណី Kiev ទូទាត់បំណុលប្រាក់ទិញឧស្ម័ន្ធដុត (Image: VNA)


(VOVworld) – រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័ន្ធដុតសំរាប់អ៊ុយក្រែន ក្នុងករណី Kiev ទូទាត់ បំណុលប្រាក់ទិញឧស្ម័ន្ធដុតមុននោះនិងត្រូវបង់ប្រាក់មុនសំរាប់បរិមាណឧស្ម័ន្ធដុត ដែលប្រទេសនេះគ្រោងទិញនាខែកក្កដា។ នេះគឺជាសេចក្តីថ្លែងការរបស់នាយក
រដ្ឋមន្ត្រីរុស្ស៊ី​ លោក​ Dmitry Medvedev ដែលត្រូវបាននាំចេញលើគេហទំព័រ  Facebook
របស់ខ្លួន នាថ្ងៃទី ១៦ មិថុនា បន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុមប្រេងឧស្ម័ន្ធជាតិរបស់រុស្ស៊ី
Gazprom បានផ្លាស់ប្តូរទៅលើយន្តការទូទាត់មុនក្នុងកិច្ចសន្យាឧស្ម័ន្ធដុតចំពោះ
ក្រុមហ៊ុនជាតិ Naftogaz របស់អ៊ុយក្រែន។ នាថ្ងៃដដែល អ្នកប្រមុខរដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនបានបណ្ដាលវិបត្តិឧស្ម័ន្ធដុត។ រីឯខ្លួនវិញ ក្នុងកិច្ចប្រជុំ
នាថ្ងៃទី ១៦ មិថុនា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក Arseny Yasenyuk បានស្នើឲ្យគណៈកម្មាធិការគ្រប់គ្រងថាមពលអគ្គីសនីជាតិរៀបចំកំរិតពន្ធឲ្យច្បាស់ លាស់ចំពោះការដឹកជញ្ជូនឧស្ម័ន្ធដុតរបស់រុស្ស៊ីឆ្លងប្រទេសនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ