រុស្ស៊ីនិងបេឡារុស្ស បង្កើតកងកម្លាំងយោធារួម

(VOVWORLD) - ក្រសួងការពារជាតិបេឡារុសបាននិយាយកាលពីថ្ងៃទី៥ ខែមករាថា ប្រទេសនេះ និងរុស្ស៊ីកំពុងបង្កើតកងកម្លាំងយោធារួមនៅបេឡារុស្ស ហើយកំពុងត្រៀមរៀបចំធ្វើ សមយុទ្ធកងទ័ពជើងអាកាសរួមគ្នា។

រុស្ស៊ីនិងបេឡារុស្ស បង្កើតកងកម្លាំងយោធារួម - ảnh 1កងទ័ពបេឡារុស្សចូលរួមការហ្វឹកហ្វឺនរួមជាមួយរុស្ស៊ីនៅក្នុងសមយុទ្ធនៅតំបន់ Vitebsk ប្រទេសបេឡារុស្ស។ (រូបថត៖ Sputnik)
សេចក្តីប្រកាសរបស់ក្រសួងខាងលើបានបញ្ជាក់ ថា គោលដៅនៃការបង្កើតកងកម្លាំងយោធារួម គឺដើម្បី "ពង្រឹងការការពារជាតិ" នៃ ប្រទេសទាំងពីរ។ កងទ័ព សព្វាវុធ និងសម្ភារៈយោធារបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងបន្តត្រូវបានបញ្ជូនទៅប្រទេសបេឡារុស្ស។ កាលពីខែតុលាឆ្នាំ ២០២២ ប្រធានា ធិបតីបេឡេរុស្ស លោក Alexander Lukashenko បានប្រកាសកិច្ចព្រមព្រៀងស្ដីពី ការដាក់ពង្រាយកងកម្លាំងយោធារួមទៅកាន់តំបន់ ដោយមានទាហានរាប់ពាន់នាក់។ ការសម្រេចបង្កើតកម្លាំងយោធារួមត្រូវបានធ្វើឡើងក្នុងជំនួបទល់មុខគ្នារវាងលោកប្រធានាធិបតី Lukashenko និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅទីក្រុង St.Petersburg៕

ប្រតិកម្មទៅវិញ

ផ្សេងៗ