រុស្ស៊ីនឹងផ្ទេប្រគល់បណ្ដាប្រព័ន្ធកាំជ្រួចសំរាប់រដ្ឋអំណាចស៊ីរី

(VOVworld) – នាថ្ងៃទី ២០ មិថុនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាន
អះអាងថា៖ រុស្ស៊ីនឹងផ្ទេប្រគល់បណ្ដាប្រព័ន្ធកាំជ្រួចការពារដែនអាកាស S-300 សំរាប់
រដ្ឋអំណាចស៊ីរី តាមកិច្ចសន្យាដែលភាគីទាំង ២ ចុះហេត្ថលេខា។ ថ្លែងមតិក្នុងបទ
សម្ភាស លើការណាល់ទូរទស្សរ Rossia 24 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov
បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីគោរពរាល់កិច្ចសន្យារវាងភាគីទាំង ២ និងកំពុងអនុវត្តបណ្ដា
មាត្រាក្នុងកិច្ចសន្យាពោលខាងលើ។ លោក Lavrov បានឲ្យដឹងទៀតថា៖ រុស្ស៊ីនឹង
ទប់ស្កាត់រាល់ការទាមទាឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Al Assad ត្រូវ
លាលែងពីដំណែង នៅសន្និសីទសន្តិភាពដែលគ្រងរៀបចំឡើងនៅស្វីស។ ទន្ទឹម
នឹងនោះ រដ្ឋមន្ត្រីការបរទេសរុស៊្សីក៏បានអះអាងគោលជំហររបស់ប្រទេសនេះចំពោះ
ការបង្កើតតំបន់ហាមហោះហើរនៅស៊ីរី ក៏ដូចជា ផែនការផ្តល់អាវុធសំរាប់ភាគី
ប្រឆាំងនៅស៊ីរីរបស់លោកខាងលិច។ ទាក់ទិនដល់ស្ថានភាពនៅស៊ីរី ក្នុងជំនួបមួយ
នាពេលថ្មីៗនេះ ប្រធានក្រុមប្រឹក្សាសេនាធិការទ័ពចម្រុះនៃកំលាំងប្រដាប់អារុធ
អាមេរិក Martin Dempsey បានប្រឆាំងជំទាស់ការផ្តើមគំនិតរបស់រដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry អំពីការវាយប្រហារដោយគ្រាប់បែកទៅលើមូលដ្ឋាន
ជើងអាកាសរបស់កងកំលាំងនៃរដ្ឋាភិបាលស៊ីរី៕
រុស្ស៊ីនឹងផ្ទេប្រគល់បណ្ដាប្រព័ន្ធកាំជ្រួចសំរាប់រដ្ឋអំណាចស៊ីរី  - ảnh 1
រុស្ស៊ីនឹងផ្ទេប្រគល់បណ្ដាប្រព័ន្ធកាំជ្រួចការពារដែនអាកាស S-300 សំរាប់រដ្ឋអំណាចស៊ីរី
(Image: VOV Online)

ប្រតិកម្មទៅវិញ

ផ្សេងៗ