រុស្ស៊ីនឹងពិនិត្យមើលភាពជាក់ស្ដែងរបស់វីដេអូគំរាមគំហែងពី IS

រុស្ស៊ីនឹងពិនិត្យមើលភាពជាក់ស្ដែងរបស់វីដេអូគំរាមគំហែងពី IS - ảnh 1
រុស្ស៊ីនឹងពិនិត្យមើលភាពជាក់ស្ដែងរបស់វីដេអូគំរាមគំហែងពី IS

          (VOV)_ថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៍មាន នាថ្ងៃទី១២ វិច្ឆិកា លេខាធិការ
របស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រកាសថា៖ បណ្ដាស្ថាប័ន​មាន
សមត្ថកិច្ចប្រទេសនេះ នឹងពិនិត្យមើលវីដេអូមួយ ដែលបានចាត់ទុកថា រដ្ឋ​ឥស្លាម
ស្វ័យប្រកាស IS ចេញផ្សាយលើបណ្ដាញអ៊ីនធឺណែត​ ដែលក្នុងនោះ​បានគំរាមគំ
ហែងរុស្ស៊ី។ 

          មុននោះ អង្កការតាមដានបណ្ដាសកម្មភាពភេរវកម្ម តាមបណ្ដាញអ៊ីនធឺ​ណែត
របស់អាមេរិក (SITE) មជ្ឈមណ្ឌលផ្សព្វផ្សាយ Al Hayat - ស្ថាប័ន​ផ្សព្វផ្សាយជាភា
សាបរទេសរបស់ IS បានចញផ្សាយវីដេអូមួយ ជាភាសារុស្ស៊ី ដោយគំរាមគំហែង
ថា៖ នឹងអនុវត្តការវាយប្រហារទៅលើរុស្ស៊ី នាពេលឆាប់ៗនេះ។ IS បានអំពាវនាវ
អោយអនុវត្តការវាយប្រហារនានា តម្រង់ទៅលើរុស្ស៊ីនិងអាមេរិក ដើម្បីតបតវិញ
ការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើក្រុមឧទ្ទាមនេះ នៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ