រុស្ស៊ីនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវឯកភាពអំពីការចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ

រុស្ស៊ីនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវឯកភាពអំពីការចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ - ảnh 1
រុស្ស៊ីនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវឯកភាពអំពីការចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ (Image: VNA)

(VOVworld) – ទោះបីជាស្ថានភាពស្មុគស្មាញក្តី ប៉ុន្តែ ការចរចារ ៦ ភាគី អំពីបញ្ហា
នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េឡើងវិញអាចត្រូវបានចាប់ផ្តើមឡើងវិញ។ រដ្ឋមន្ត្រីការ
បរទេសរុស្ស៊ី លោក Sergei Lavrov បាននាំចេញសេចក្តីថ្លែងការពោលខាងលើបន្ទាប់ ពីការចរចារជាមួយសមភាគីរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
លោក Lee Su-yong នាថ្ងៃទី ១​ តុលា ដែលកំពុងមានដំណើរទស្សនកិច្ចនៅរុស្ស៊ី
ក្នុងរយៈពេល ១០ ថ្ងៃ។ ប៉ុន្តែ ដើម្បីចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញដូចពោល
ខាងលើត្រូវការពេលវេលាជាក់ស្តែងនិងការព្រមព្រៀងរបស់ភាគីទាក់ទិនទាំង
ឡាយផងដែរ។ ភាគីនានាត្រូវអត់ធ្មត់ និងមិនអនុវត្តជំហានណាមួយដែលអាច
ធ្វើឲ្យប្រេះឆាគោលជំហរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ