រុស្ស៊ីនិងអង់គ្លេសឯកភាពស្វែងរកដំណោះស្រាយកាទូតសម្រាប់បញ្ហាអ៊ុយក្រែន

រុស្ស៊ីនិងអង់គ្លេសឯកភាពស្វែងរកដំណោះស្រាយកាទូតសម្រាប់បញ្ហាអ៊ុយក្រែន - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថតៈAP )


(VOVworld)-តាមប្រភពព័ត៌មានពីខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសឲ្យដឹងថា
នាថ្ងៃទី៩មិនា នាយករដ្ឋមន្រ្តីអង់គ្លេស លោក David Cameron បានមានជំនួប
សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងនោះថ្នាក់
ដឹកនាំទាំងពីររូបបានសម្តែងក្តីសង្ឈឹម ស្វែងរកដំណោះស្រាយការទូត១សម្រាប់
វិបត្តិនៅអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីអង់គ្លេសក៏បានដាស់តឿនថ្នាក់ដឹកនាំរុស្ស៊ី
“បន្ថូស្រាលភាពតានតឹង” នៅអ៊ុយក្រែន និងគាំទ្រការបង្កើត​ “ក្រុមជួបប្រាស្រ័យ”
១​ដែលអាចនឹងជួយឲ្យមានការត្រៀមរៀបចំបណ្តាជំនួបសន្ទនាផ្ទាល់រវាងមូស្គូនិង
Kiev។ រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin យល់ព្រមថា អ៊ុយក្រែន១ ស្ថិរភាពគឺស្ថិតក្នុងផលប្រយោជន៍រួមរបស់ទាំងរុស្ស៊ីនិងអ៊ឺរ៉ុប ព្រមទាំងឲ្យដឹងថា លោកនឹងពិភាក្សាអំពីរាល់សំណើរដែលទាក់ទិនដល់ក្រុមជួបប្រាស្រ័យ ជាមួយ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Seigei Lavrov៕

ប្រតិកម្មទៅវិញ

ផ្សេងៗ