រុស្ស៊ីនិងអាមេរិកបង្កើតខ្សែទំនាក់ទំនងយោធាដើម្បីបង្ការទប់ស្កាត់ការប៉ះទង្គិចគ្នាដោយចៃដន្យ

(VOVWORLD) - អ្នកនាំពាក្យនៃវិមានបញ្ចកោណបានគូសបញ្ជាក់ជាមួយកាសែត The Hill ថា នៅថ្ងៃទី១ មីនា កន្លងទៅ ក្រសួងការពារជាតិអាមេរិកបានបង្កើតខ្សែទំនាក់ទំនង ជាមួយក្រសួងការពារជាតិរុស្ស៊ី ក្នុងគោលដៅទប់ស្កាត់ការគិតគូរខុស ឧប្បត្តិហេតុ យោធានិងការកើនឡើងនៃភាពតានតឹង។

កងទ័ពអាមេរិកបានបង្កើតខ្សែទំនាក់ទំនងដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ីដើម្បី បង្ការទប់ស្កាត់ “ការគិតគូរខុស” ឬ “ការកើនឡើងនៃភាពតានតឹង” ក្នុងបរិបទដែលរុស្ស៊ី កំពុងដាក់ពង្រាយប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
អ្នកនាំពាក្យនៃវិមានបញ្ចកោណបានគូសបញ្ជាក់ជាមួយកាសែត The Hill ថា នៅថ្ងៃទី១ មីនា កន្លងទៅ ក្រសួងការពារជាតិអាមេរិកបានបង្កើតខ្សែទំនាក់ទំនង ជាមួយក្រសួងការពារជាតិរុស្ស៊ី ក្នុងគោលដៅទប់ស្កាត់ការគិតគូរខុស ឧប្បត្តិហេតុ យោធានិងការកើនឡើងនៃភាពតានតឹង។ អាមេរិកក៏បានរក្សាកាណាល់មួយចំនួន ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខសំខាន់ៗជាមួយរុស្ស៊ីក្នុងករណីវិសាមញ្ញឬករណីបន្ទាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ