រុស្ស៊ី​និង​អាមេរិក​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងភេរវកម្ម

(VOVWORLD) - ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សាការងារគឺជាបញ្ហាសម្របសម្រួលរវាងទីភ្នាក់ងារទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ។ កិច្ចពិភាក្សានេះបានរៀបចំឡើងតាមគំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក។
រុស្ស៊ី​និង​អាមេរិក​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងភេរវកម្ម - ảnh 1ថ្នាក់ដឹកនាំទីភ្នាក់ងារចារកិច្ចកណ្ដាលអាមេរិក (CIA) លោក William Burns  (រូបថត៖ VNA)

មជ្ឈដ្ឋានមន្ត្រីចារកិច្ចរុស្ស៊ី-អាមេរិក កាលពីថ្ងៃទី ២ ខែវិច្ឆិកា បានធ្វើការពិភាក្សាគ្នានៅទីក្រុងម៉ូស្គូ ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរក្រសួង។ សេចក្តីប្រកាសរបស់ ទីភ្នាក់ងារចារកិច្ចកិច្ចការបរទេសរុស្ស៊ី (SVR) បានឲ្យដឹងថា អញ្ជើញចូលរួមកិច្ចពិភាក្សានេះមានវត្តមាននាយក SVR លោក Sergey Naryshkin និងថ្នាក់ដឹកនាំទីភ្នាក់ងារចារកិច្ចកណ្ដាលអាមេរិក (CIA) លោក William Burns ។ សេចក្តីប្រកាសបានលើកច្បាស់ថា ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សាការងារគឺជាបញ្ហាសម្របសម្រួលរវាងទីភ្នាក់ងារទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ។ កិច្ចពិភាក្សានេះបានរៀបចំឡើងតាមគំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក។

សូមបញ្ជាក់ដែរថា លោក William Burns ធ្លាប់ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅរុស្ស៊ីដំណាក់កាល ២០០៥ -២០០៨ ហើយលោកត្រូវបានតែងតាំងជានាយក CIA ចាប់ពីខែមីនា ឆ្នាំ ២០២១។ យោងតាមការបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ថា លោក Burns បានដឹកនាំគណៈប្រតិភូអាមេរិក អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ូស្គូ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ វិច្ឆិកា។ មុនពេលធ្វើការជាមួយ SVR លោក Burns បានជួបធ្វើការជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី លោក  Nikolai Patrushev ដើម្បីពិភាក្សាអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ