រុស្ស៊ីនិងអាមេរិកឯកភាពដំណើរការចរចារសន្តិភាពស៊ីរីតាមកាលកំណត់
|
រុស្ស៊ីនិងអាមេរិកឯកភាពដំណើរការចរចារសន្តិភាពស៊ីរីតាមកាលកំណត់ (Image: VNA) |
(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងសមភាគីរុស្ស៊ី
លោក Sergei Lavrov បានជួបធ្វើការនាថ្ងៃទី ២០ មករា នៅទីក្រុង Zurich ទ្វីស
ដើម្បីពិភាគ្សាអំពីបញ្ហាអន្តរជាតិ ក្នុងនោះ មានវិបត្តិនៅស៊ីរី។ គោលដៅនៃជំនួប
នេះគឺដោះស្រាយរាល់ការខ្វែងគំនិតអំពីបញ្ជីឈ្មោះភាគីប្រឆាំងនៅស៊ីរីដែលនឹង
ចូលរួមការចរចារសន្តិភាពស្តីពីបញ្ហានៅស៊ីរី។ ភាគីទាំងពីរបានពិភាគ្សាអំពីការ
អនុវត្តកិច្ចព្រមព្រៀងដែលទទួលបាននៅសន្និសីទអន្តរជាតិជួយឧបត្ថម្ភស៊ីរី
ចំនួន ២ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Vienna អូស្ត្រីស នាថ្ងៃទី ៣០ តុលា
និងថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៥។ តាមនោះ រដ្ឋាភិបាលអន្តរកាលនឹងត្រូវបាន
បង្កើតនៅស៊ីរី ក្នុងរយៈពេល ៦ ខែ ហើយបណ្ដាការបោះឆ្នោតនឹងប្រព្រឹត្តទៅ
ក្នុងរយៈពេល ១៨ ខែ។ បន្ទាប់ពីជំនួបនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
Sergei Lavrov បាន ប្រកាសថា៖ ភាគីទាំងពីរបានអះអាងថា៖ សេចក្តីសម្រេច
ចិត្តរបស់ក្រុមប្រឹក្សារ សន្តិសុខ អ.ស.ប. នៅជាមូលដ្ឋានដើម្បីដោះស្រាយ
ជំលោះនៅស៊ីរី ហើយ រុស្ស៊ីនិងអាមេរិកគ្មានគំនិតផ្លាស់ប្តូរកាលបរិច្ចេទរៀប
ចំការចរចាររវាងភាគីនានានៅស៊ីរីនៅខែកុម្ភៈឡើយ។ ដំណើនយោបាយ
នៅស៊ីរីបានចាប់ផ្តើមពីដើមខែមករាឆ្នាំ ២០១៦។ សេចក្តីសម្រេចចុងក្រោយ
នឹងត្រូវបាននាំចេញដោយអគ្គលេខាធិការ អ.ស.ប.៕