រុស្ស៊ី​នៅ​តែ​ត្រៀម​ខ្លួនសម្រាប់​ការ​​ចរចា​លើ​បញ្ហា​អ៊ុយក្រែន

(VOVWORLD) - ក្នុងបទសម្ភាសន៍មួយ នៅលើប៉ុស្តិ៍លេខ១ទូរទស្សន៍ជាតិរុស្ស៊ី នាថ្ងៃទី៣០ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា ថ្នាក់ដឹកនាំរុស្ស៊ី រួមទាំងលោកប្រធានាធិបតី Vladimir Putin នៅតែត្រៀមខ្លួនជាស្រេច សម្រាប់ការចរចាលើបញ្ហាអ៊ុយក្រែន។
រុស្ស៊ី​នៅ​តែ​ត្រៀម​ខ្លួនសម្រាប់​ការ​​ចរចា​លើ​បញ្ហា​អ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ (រូបថត៖ AFP/TTXVN)

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា ឆន្ទៈរបស់រុស្ស៊ីក្នុងការចរចានៅតែមិនផ្លាស់ប្តូរនោះទេ។ រុស្ស៊ីតែងតែត្រៀមខ្លួនជាស្រេចដើម្បីស្តាប់សំណើររបស់បណ្តាប្រទេស អំពីការបញ្ចុះកំដៅនៃភាពតានតឹង។ ដូច្នេះ ប្រសិនបើទទួលបានសំណើរមានលក្ខណៈជាក់ស្តែងមួយចំនួន ដោយផ្អែកលើគោលការណ៍សមភាព និងការគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក ដើម្បីស្វែងរកការសម្របសម្រួលដែលធ្វើឱ្យមានតុល្យភាពផលប្រយោជន៍របស់ប្រទេសទាំងអស់នោះ រុស្ស៊ីនឹងគាំទ្រ។

នាថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា រាល់ការចរចាអំពីបញ្ហាអ៊ុយក្រែន ត្រូវបានអនុវត្តន៍ជាមួយសហរដ្ឋអាមេរិកជាមុនសិន។ លោក Dmitry Peskov ក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបន្តការពារផលប្រយោជន៍របស់ខ្លួន ហើយនឹងមិនអត់ឱនចំពោះប្រទេសណាដែលប៉ុនប៉ង់រំខានប្រទេសរុស្ស៊ីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ