រុស្ស៊ីនិរទេសមន្រ្តីការទូតមួយចំនួនរបស់ប៉ូឡូញនិងអាល្លឺម៉ង់


រុស្ស៊ីនិរទេសមន្រ្តីការទូតមួយចំនួនរបស់ប៉ូឡូញនិងអាល្លឺម៉ង់ - ảnh 1
ស្ថានទូតអាល្លឺម៉ង់នៅម៉ូស្គូ (រូបថតៈ Reuters)

(VOVworld)-នាថ្ងៃទី១៧ វិច្ឆិកា ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា រុស្ស៊ីបាន និរទេស
មន្រ្តីការទូតប៉ូឡួញមួយចំនួនដោយសារសកម្មភាព “មិនសមស្រប​នឹងបទបញ្ញត្តិ
ការទូត”។ រឿងរ៉ាវពោលខាងលើបានប្រព្រឹត្តទៅក្រោយពី Vacsava និរទេសមន្ត្រីការ
ទូតរបស់រុស្ស៊ី។ ក្នុងសេចក្តីប្រកាស១ ក្រសួង ការបរទេសរុស្ស៊ីបានលើកច្បាស់ថា
 រដ្ឋាភិបាលប៉ូឡួញមានសកម្មភាពមិន សមហេតុសមផល។ ដោយហេតុនេះ ម៉ូស្គូ
ត្រូវដាក់ចេញវិធានការតបតវិញ។

       ក្នុងថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ព័ត៌មានស្តីពីការ និរទេស
មន្រ្តីមួយរូបនៅស្ថានទូតអាល្លឺម៉ង់ប្រចាំនៅម៉ូស្គូផងដែរ សំដៅតបតវិញសកម្មភាព
អមិត្តភាពរបស់រដ្ឋអំណាចប៊ែកឡាំងចំពោះមន្តី្រកាទូតរុស្ស៊ីនៅ អាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ