រុស្ស៊ីបើកការស៊ើបអង្កេតព្រហ្មទ័ណ្ឌប្រឆាំងនឹងតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ

(VOVWORLD) - គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីកាលពីថ្ងៃទី២០ មីនា បានឲ្យដឹងថា គេ នឹងបើកការស៊ើបអង្កេតព្រហ្មទ័ណ្ឌទៅលើរដ្ឋអាជ្ញា និងចៅក្រមនៃតុលាការព្រហ្មទ័ណ្ឌ អន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ 

រុស្ស៊ីបើកការស៊ើបអង្កេតព្រហ្មទ័ណ្ឌប្រឆាំងនឹងតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ - ảnh 1ទីស្នាក់ការ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់។ (រូបថត៖ Reuters)

យោងតាមគណៈកម្មាធិការដែលទទួលខុសត្រូវការស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងររបស់ រុស្ស៊ី គ្មានមូលដ្ឋានណាមួយដើម្បីចោទប្រកាន់លោកប្រធានាធិបតី Putin និងប្រមុខរដ្ឋ នានាដែលមានអភ័យឯកសិទ្ធិដាច់ខាតពីយុត្តាធិការរបស់ប្រទេសខាងក្រៅ។ យោងតាម ច្បាប់របស់រុស្ស៊ី សកម្មភាពរបស់រដ្ឋអាជ្ញានៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ បានបង្ហាញពីសញ្ញានៃបទឧក្រិដ្ឋ នៅពេលដែលចោទប្រកាន់ជនស្លូតត្រង់ដោយចេតនាហើយ រៀបចំការវាយប្រហារលើតំណាងនៃប្រទេសខាងក្រៅ ដែលទទួលបានការការពារ។

កាលពីថ្ងៃទី១៧ ខែមីនា តុលាការព្រហ្មទ័ណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Putin និងស្នងការទទួលបន្ទុកសិទ្ធិកុមាររុស្ស៊ី លោកស្រី Maria Lvova-Belova។ តុលាការព្រហ្មទ័ណ្ឌអន្តរជាតិត្រូវបានបង្កើតឡើងក្រោមលក្ខន្តិកៈ ទីក្រុងរ៉ូមឆ្នាំ ១៩៩៨។ នៅឆ្នាំ ២០១៦ លោក Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលប្រកាសថាប្រទេសរុស្ស៊ីនឹងមិនក្លាយជាភាគីមួយនៃតុលាការនេះទេ។ ប្រការនេះមានន័យថា ដីកាចាប់ខ្លួនខាងលើមិនមានសុពលភាពផ្លូវច្បាប់លើរុស្ស៊ីទេ។ ទោះជាយ៉ាងណាក៏ដោយ ចំណាត់ការរបស់តុលាការព្រហ្មទ័ណ្ឌអន្តរជាតិ អាចប៉ះពាល់ដល់ ដំណើរទស្សនកិច្ចនៅបរទេសរបស់លោកប្រធានាធិបតី Putin ទៅកាន់ប្រទេសចំនួន ១២៣ ជុំវិញពិភពលោក ដែលបានទទួលស្គាល់សាលក្រមរបស់តុលាការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ