រុស្ស៊ីបង្កើនការវាយប្រហារតាមជើងអាកាសជួយឧបត្ថម្ភកងកម្លាំងស៊ីរីប្រឆាំងនឹង IS

រុស្ស៊ីបង្កើនការវាយប្រហារតាមជើងអាកាសជួយឧបត្ថម្ភកងកម្លាំងស៊ីរីប្រឆាំងនឹង IS - ảnh 1
យន្តហោះចម្បាំងរបស់រុស្ស៊ីវាយប្រហារទៅលើមូលដ្ឋាន IS នៅស៊ីរី (រូបថត៖republika.mk)

(VOVworld) – នាថ្ងៃទី២៨ ធ្នូ អគ្គសេនាធិការដ្ឋានរុស្ស៊ីបានឲ្យដឹងថា យន្តហោះ
ចម្បាំងនៃប្រទេសនេះបានអនុវត្តន៍ ការវាយប្រហារចំនួន១៦៤លើកតម្រង់ទៅលើ
មូលដ្ឋានភេរវកម្មចំនួន៥៥៦មូលដ្ឋាននៅស៊ីរីក្នុងរយៈពេល៣ថ្ងៃកន្លងទៅ តាមនោះ
បង្កើនការជួយឧបត្ថម្ភយុទ្ធនាការប្រឆាំងនឹងលិទ្ធិភេរវកម្មរបស់កងទ័ពស៊ីរីនិងកង
កម្លាំងប្រឆាំងស្នេហារជាតិ។ប្រធានស្នងការកលយុទ្ធ នៃអគ្គសេនាធិការដ្ឋានរុស្ស៊ី
ឧត្តមសេនីយ៍ទោ Sergei Rudskoy បានឲ្យដឹងថា រួមជាមួយការជួយឧបត្ថម្ភរបស់កង
ទ័ពជើងអាកាសរុស្ស៊ី កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) កំពុង ដំណើរការវាយ
ប្រហារទៅលើក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅទីក្រុងRaqqa ដែលជាទីកន្លែង
 IS ស្វ័យទទួលស្គាល់ជារដ្ឋធានី។លោក Sergei Rudskoy បានឲ្យដឹងថា យុទ្ធសាស្ត្រ
របស់ក្រសួងការពារជាតិរុស្ស៊ីសំដៅកំទិចប្រភពហិរញ្ញវត្ថុ របស់ ISហើយនាំកង
កម្លាំងប្រឆាំងស្នេហារជាតិស៊ីរីចូលរួមការប្រយុទ្ធប្រឆាំងភេរវកម្មនេះបាននាំមកនូវ
លទ្ធផលហើយ។
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាន
រិះគន់អាមេរិកលើការមិនព្រមផ្គត់ផ្ដង់សំរាប់ម៉ូស្គូនូវទិន្នន័យខអំពីមូលដ្ឋានភេរវ
កម្មនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ