រុស្ស៊ីបង្វែរទិសការនាំចេញប្រេងចេញពីអឺរ៉ុប

(VOVWORLD) - រុស្ស៊ី អាចបង្វែរទិសការនាំចេញថាមពលពីអតិថិជន អឺរ៉ុបទៅកាន់ប្រទេសមួយចំនួនដូចជា ប្រទេសចិន និងឥណ្ឌា ហើយសងការខាតបង់ក្នុងការលក់ប្រេងទៅកាន់អឺរ៉ុប។ 
រុស្ស៊ីបង្វែរទិសការនាំចេញប្រេងចេញពីអឺរ៉ុប - ảnh 1មូលដ្ឋានចម្រាញ់ប្រេងមួយរបស់រុស្ស៊ី។ (រូបថត៖ The Moscow Times/TTXVN)

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg (រុស្ស៊ី) នៅថ្ងៃទី ១៦ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានឲ្យដឹងថា រុស្ស៊ី អាចបង្វែរទិសការនាំចេញថាមពល ពីអតិថិជនអឺរ៉ុបទៅកាន់ប្រទេសមួយចំនួនដូចជា ប្រទេសចិន និងឥណ្ឌា ហើយសងការខាតបង់ក្នុងការលក់ប្រេងទៅកាន់អឺរ៉ុប។ រួម ជាមួយគ្នានេះ លោក Alexander Novak ក៏បានព្រមានថា អឺរ៉ុបនឹងទទួលរង តម្លៃថា មពលខ្ពស់ដោយសារតែការដាក់ទណ្ឌកម្មប្រេងប្រឆាំងនឹងរុស្ស៊ី។

នៅក្នុងការវិវឌ្ឍន៍ថ្មីបំផុត សម្ព័ន្ធក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ីកាលពី ថ្ងៃទី១៦ ខែមិថុនា បានឲ្យដឹងថា Gazprom និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិចិន (CNPC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចេកទេសស្តីពីការផ្គត់ផ្គង់ឧស្ម័នតាម រយៈខ្សែចុងបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ