រុស្ស៊ីបញ្ចប់កិច្ចសហប្រតិបតិ្តការជាមួយអាមេរិកអំពីការប្រើប្រាស់ plutoni

រុស្ស៊ីបញ្ចប់កិច្ចសហប្រតិបតិ្តការជាមួយអាមេរិកអំពីការប្រើប្រាស់ plutoni - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ថ្លែងមតិនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី៣ តុលា (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៣ តុលា បានចុះ
ហត្ថលេខាលើអនុក្រិតបញ្ចប់កិច្ចព្រមព្រៀងជាមួយអាមេរិកទាក់ទិនដល់ការប្រើ
ប្រាស់ plutoni ជាសារធាតុដែលអាចបានយកទៅផលិតគ្រាប់បែក បរិមាណូដូចជា
 urani ដោយសារតែសកម្មភាពមិនរួសរាយទាក់ទាក់របស់ វ៉ាស៊ីនតោនចំពោះម៉ូស្គូ។
មូលហេតុផ្សេងមួយទៀតចាប់ផ្ដើមពីការដែលរុស្ស៊ីត្រូវការអនុវត្តន៍វិធានការចាំបាច់
ដើម្បីការពារសន្តិសុខជាតិ។អនុក្រិតនេះក៏បាន លើកច្បាស់ថា plutoni លែងបាន
ប្រើប្រាស់សំរាប់គោលដៅផលិតអាវុធ នុយក្លេអ៊ែរឬឧបករណ៍បំផ្ទុះនុយក្លេអ៊ែរ
ផ្សេងៗទៀត ក៏ដូចជាលែងបានប្រើប្រាស់ ក្នុងការស្រាវជ្រាវឬសាកល្បង
ឧបករណ៍បំផ្ទុះឬគោលដៅយោធាផ្សេងណាមួយ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ