រុស្ស៊ីបដិសេធការចោទប្រកាន់ពីបទវាយប្រហារតាមជើងអាកាសលើម្ដុំផ្សារស៊ីរី

(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីដោយលើកច្បាស់ថា រាល់ព័ត៌មានរបស់តំណាងអង្គការ ដែលបញ្ជាក់ពីព័ត៌មានដែលផ្តល់ដោយតំណាងរបស់អង្គការ White Helmet។
រុស្ស៊ីបដិសេធការចោទប្រកាន់ពីបទវាយប្រហារតាមជើងអាកាសលើម្ដុំផ្សារស៊ីរី - ảnh 1ផ្សែងកើនឡើងបន្ទាប់ពីការវាយប្រហាតតាមជើងអាកាសនៅខេត្ត Idlib ប្រទេសស៊ីរី (រូបថត៖ vnanet.vn)

នាថ្ងៃទី ២២ ខែកក្កដា ក្រសួងការពារជាតិរុស្ស៊ីបានច្រានចោលព័ត៌មានដែលចាត់ទុកថា កងទ័ពនៃប្រទេសនេះបានវាយប្រហារតាមជើងអាកាសលើម្ដុំផ្សារនៅខេត្ត Idlib ភាគពាយព្យនៃប្រទេសស៊ីរី ដែលបណ្ដាលឱ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់ និងរងរបួស។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីដោយលើកច្បាស់ថា រាល់ព័ត៌មានរបស់តំណាងអង្គការ ដែលបញ្ជាក់ពីព័ត៌មានដែលផ្តល់ដោយតំណាងរបស់អង្គការ White Helmet (ដែលត្រូវបានអង់គ្លេស និងអាមេរិកជួយឧបត្ថម្ភ) ដោយចោទប្រកាន់យន្តហោះរុស្ស៊ីបានវាយប្រហារតាមជើងអាកាសលើម្ដុំផ្សារ Maaret al-Numan គឺជាព័ត៌មានក្លែងក្លាយ។

មុននេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានផ្សាយព័ត៌មានថា ការវាយប្រហារជាបន្តបន្ទាប់ទៅលើម្ដុំផ្សារមួយនៅទីក្រុង Maaret al-Numan ខេត្ត Idlib បានបណ្ដាលឲ្យជនស៊ីវិលចំនួន ១៩ នាក់ត្រូវស្លាប់។ អង្គការ White Helmet ក៏បានឲ្យដឹងថា អ្នកស្ម័គ្រចិត្តម្នាក់របស់អង្គការនេះត្រូវស្លាប់ក្នុងការវាយប្រហារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ