រុស្ស៊ីបដិសេធរាល់ព័ត៌មានអំពីការបង្កើនបរិមាណទាហាននៅតំបន់ខ្សែព្រំដែនជាមួយអ៊ុយក្រែន


រុស្ស៊ីបដិសេធរាល់ព័ត៌មានអំពីការបង្កើនបរិមាណទាហាននៅតំបន់ខ្សែព្រំដែនជាមួយអ៊ុយក្រែន - ảnh 1
រុស្ស៊ីបដិសេធរាល់ព័ត៌មានអំពីការបង្កើនបរិមាណទាហាននៅតំបន់ខ្សែព្រំដែនជាមួយអ៊ុយក្រែន (Image: Vietnam+)

(VOVworld) – មជ្ឍដ្ឋានមន្ត្រីរុស្ស៊ី នាថ្ងៃទី ២៦ មិនា បានបដិសេធរាល់ព័ត៌មានដែល
លោកខាងលិចបានចេញផ្សាយអំពីការដែល មូស្គូបានបង្កើនបរិមាណទាហាននៅ
តំបន់ខ្សែព្រំដែនជាមួយអ៊ុយក្រែន។ តាមប្រភពពីបណ្ដាស្ថាប័នសន្តិសុខរបស់អាមេរិក
និងប្រទេសអឺរ៉ុបមួយចំនួនថា៖ រុស្ស៊ីបានដាក់ ពង្រាយកងទ័ពចំនួន ៣ ម៉ឺន នាក់ តាម
បណ្ដោយខ្សែព្រំដែនជាមួយអ៊ុយក្រែន។ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក
Dmitry Peskov បានអះអាងថា៖ ព័ត៌មានពោលខាងលើគឺមិនត្រឹមត្រូវទេនិងនាំឲ្យស្ថាន
ភាពនៅអ៊ុយក្រែនកាន់តែតានតឹងថែមទៀត។ ក្រៅពីនោះ កងទ័ពជើងទឹករុស្ស៊ីក៏បាន
អះអាងដែរថា៖ ប្រទេសនេះមិនពិនិត្យមើលផែនការដាក់ពង្រាយយន្តហោះចំបាំង
នៅសមុទ្រខ្មៅទេ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៦ មិនា អ្នកនាំពាក្យ
ក្រសួងការពារប្រទេសរុស្ស៊ីបានឲ្យដឹងថា៖ រុស្ស៊ីបានសម្រេចការត្រួតពិនិត្យយោធា
នៅឧបទ្វីប Crimea ក្នុងរយៈពេលត្រឹមតែ ៣ សប្តាហ៍៕

រុស្ស៊ីដឹងថាត្រូវប្រតិកម្មយ៉ាងមេចក្នុងករណីលោកខាងលិចនិងអាមេរិកដាក់ទណ្ឌកម្ម
សេដ្ឋកិច្ចចំពោះប្រទេសនេះ។ នោះគឺជាសេក្តីថ្លែងការបស់ ឧបនាយករដ្ឋមន្ត្រីទី ១
របស់រុស្ស៊ី លោក Igor Shuvalov ដែលត្រូវបាននាំចេញ ចំពោះមុខព្រឹទ្ធសភារុស្ស៊ី
នាថ្ងៃទី ២៦ មិនា។ តាមលោក Shuvalov ថា៖ រដ្ឋាភិបាលរុស្ស៊ីបានវិភាគរាល់បទដាក់
ទណ្ឌកម្មសេដ្ឋកិច្ចក្នុងរយៈពេល ៤០ ឆ្នាំ កន្លងមក ពីនោះ ដកបទពិសោធន៍សំរាប់
ប្រទេសនេះ។ ក្នុងនោះ រុស្ស៊ីនឹងមិនចាក ចេញពីបណ្ដាទីផ្សារប្រពៃណី ប៉ុន្តែ ប្រទេស
នេះនឹងស្វែងរកដៃគូថ្មី។ លោក Shuvalov បានអះអាងថា៖ ដៃគូសំខាន់ទាំងអស់របស់
រុស្ស៊ីក្នុងខឿនសេដ្ឋកិច្ច អាមេរិកសុទ្ធតែមិនផ្អែកទៅលើរដ្ឋាភិបាលទេ។ ផែនការធ្វើ
សកម្មភាពទីផ្សារនិង ហិរញ្ញវត្ថុត្រូវបានសម្រេចនាសប្តាហ៍មុន។ ខណៈពេលនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានឲ្យដឹងថា៖​ គ្មានមូលដ្ឋានណាមួយ
ឡើយត្រូវព្រួយ បារម្មហ៍អំពីភាពចីរភាពនៃខឿនសេដ្ឋកិច្ចរុស្ស៊ីចំពោះមុខរាល់បទ
ដាក់ទណ្ឌកម្ម របស់អាមេរិកនិងសហភាពអឺរ៉ុប (EU)៕


ប្រតិកម្មទៅវិញ

ផ្សេងៗ