រុស្ស៊ីបន្តបើកច្រករបៀងជម្លៀស និងផ្ដល់ជំនួយមនុស្សធម៌នៅអ៊ុយក្រែន

(VOVWORLD) - អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Alexander Fomin បានអះអាងថា រុស្ស៊ីកំពុងបង្កើនជំនួយមនុស្សធម៌នៅតាមតំបន់ជាច្រើននៅអ៊ុយក្រែន។ 
រុស្ស៊ីបន្តបើកច្រករបៀងជម្លៀស និងផ្ដល់ជំនួយមនុស្សធម៌នៅអ៊ុយក្រែន - ảnh 1ការជម្លៀសប្រជាជនចេញពីទីក្រុង Mariupol ភាគខាងកើតអ៊ុយក្រែន (រូបថត៖ Dayto News/VNA)

នៅក្នុងជំនួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths ដែលបានបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី ៤ ខែមេសា លោកអនុរដ្ឋមន្ត្រី Fomin បានឲ្យដឹងថែមទៀតថា រុស្ស៊ីក៏កំពុងអនុវត្តន៍បណ្ដាសកម្មភាពមនុស្សធម៌ នៅភាគខាងកើតអ៊ុយក្រែន។ លោកបានក្រើនរំលឹកថា ស្ថានការណ៍មនុស្សធម៌នៅតំបន់ជាច្រើនកំពុងអាក្រក់ទៅៗ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី នៅថ្ងៃទី ៤ ខែមេសាដដែលបានឲ្យដឹងថា ប្រមុខមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិសហព័ន្ធរុស្ស៊ីលោកវរសេនីយ៍ឯក Mikhail Mizintsev បាននិយាយថា ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ មានមនុស្សជាង ១៦ ៦០០នាក់ ក្នុងនោះមានកុមារជាង ២៤០០នាក់បាន ជម្លៀសខ្លួនពីតំបន់គ្រោះថ្នាក់នៅអ៊ុយក្រែនទៅកាន់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ