![រុស្ស៊ីបន្តសំដែងគោលបំណងស្ដារឡើងវិញនូវទំនាក់ទំនងជាមួយអាមេរិក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_02_07/thứ trưởng ngoại giao nga sergei ryabkov.jpg) |
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov (រូបថត៖AFP/TTXVN) |
(VOVworld) - នៅពេលឆ្លើយសម្ភាសន៍ជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃ
ទី៦ កុម្ភៈ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានអំពាវនាវឲ្យក្រសួង
ស្ថាប័ននានាក្រោមឱវាទរដ្ឋាភិបាលនៃប្រទេសទាំងពីររុស្ស៊ី-អាមេរិក ស្ដារឡើងវិញ
នូវកាណាល់ទាក់ទងផ្ទាល់ជាមួយគ្នា។ប្រធានាធិបតីថ្មីអាមេរិកលោក Donald Trump
និងសមភាគីរុស្ស៊ីលោក Vladimir Putin សុទ្ធតែបង្ហាញនូវគោល បំណងស្ដារទំនាក់
ទំនងរវាងប្រទេសទាំងពីរឡើងវិញ ក្រោយពីព្រឹត្តិការណ៍ដែល ឧបទ្វីបគ្រឹមបញ្ចូល
គ្នាទៅក្នុងរុស្ស៊ីកាលពីឆ្នាំ២០១៤នោះ។អនុរដ្ឋមន្រ្តីលោក Ryabkov សង្កត់ធ្ងន់ថា
ការស្ដារឡើងវិញនូវទំនាក់ទំនងរវាងក្រសួង ស្ថាប័ននៃ ប្រទេសទាំងពីរគឺប្រការ
ចាំបាច់ណាស់នាបច្ចុប្បន្ន៕