រុស្ស៊ី​បន្ត​សហប្រតិបត្តិ​ការ​ជាមួយ​អង្គការសហប្រជាជាតិ​ដើម្បី​ធានា​សន្តិសុខ​ស្បៀងអាហារ​​ពិភពលោក

(VOVWORLD) - រុស្សីបន្តសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីធានាសន្តិសុខស្បៀងអាហារក្នុងពិភពលោក ប៉ុន្តែចាំបាច់ត្រូវកែសម្រួលគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារកាន់តែច្រើនដល់ប្រទេសក្រីក្របំផុតលើពិភពលោក នៅទ្វីបអាស៊ី និងអាហ្វ្រិក។
រុស្ស៊ី​បន្ត​សហប្រតិបត្តិ​ការ​ជាមួយ​អង្គការសហប្រជាជាតិ​ដើម្បី​ធានា​សន្តិសុខ​ស្បៀងអាហារ​​ពិភពលោក - ảnh 1កប៉ាល់នាវា MV Brave Commander ដែលផ្ទុកស្រូវសាលីអ៊ុយក្រែនចំនួន ៣០ តោន បានចូលចតនៅកំពង់ផែ Djibouti ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការពិគ្រោះយោបល់នយោបាយរវាងរុស្ស៊ី និងទួរគី នាថ្ងៃទី ១២ ខែធ្នូ នៅទីក្រុងអ៊ីស្តង់ប៊ុល (តួកគី) អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Vershinin បានឲ្យដឹងថា រុស្ស៊ីបានកត់សម្គាល់ការខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ប៉ុន្តែសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ត្រូវចាត់វិធានការជាក់ស្តែង ដើម្បីដកការរឹតបន្តឹងលើការនាំចេញកសិផលរបស់រុស្ស៊ី។ ទីក្រុងម៉ូស្គូ ត្រូវការលទ្ធផលជាក់ស្តែងដើម្បីធានាការនាំចេញផលិតផលកសិកម្ម រួមទាំងការតភ្ជាប់បណ្តាញ់ធនាគាររុស្ស៊ីទៅនឹងប្រព័ន្ធទូទាត់អន្តរជាតិ(SWIFT)ឡើងវិញ សំដៅធានាបាននូវប្រតិបត្តិការហិរញ្ញវត្ថុ និងការធានារ៉ាប់រង សម្រាប់ការនាំចេញកសិផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ